ប្តីម្នាក់នៅឥណ្ឌា បានកាន់យួរក្បាលប្រពន្ធដែលគាត់បានសម្លាប់ដោយកាត់ក ហើយដើរយកទៅប៉ុស្តិ៍ប៉ូលិសបន្ទាប់ពីបានចោទប្រកាន់នាងថាបានលួចមានទំនាក់ទំនងស្នេហារ។
ប្តីឈ្មោះជីនណា យ៉ាដាវ នេះ បានវាយនិងសម្លាប់កាត់កប្រពន្ធឈ្មោះវីមឡា បន្ទាប់មានជម្លោះខ្លាំងដោយក្នុងជម្លោះនោះ គាត់បានចោទនាងថាបានលួចមានទំនាក់ទំនងស្នេហាជាមួយអ្នកជិតខាងរបស់ពួកគេ ។នេះបើយោងតាមប៉ូលិស។
បន្ទាប់ពីបានសម្លាប់និងកាត់ក្បាលប្រពន្ធរបស់គាត់មកនោះ ប្តីចិត្តសឿងនេះត្រូវបានគេថតជាប់ឃើញកាន់ក្បាលរបស់នាងទៅកាន់ប៉ុស្តិ៍ប៉ូលិសក្នុងតំបន់រស់នៅរបស់ពួកគេនៅរដ្ឋអ៊ុតតា ប្រាដែស ភាគខាងជើងនៃ ប្រទេសឥណ្ឌា កាលពីថ្ងៃទី០៩ខែតុលា។
តាមសេចក្តីរាយការណ៍ថា បុរសជាប្តីនេះ ក៏បានធ្វើឱ្យអ្នកជិតខាងរបស់ខ្លួនរងរបួសក្នុងការវាយនិងសម្លាប់នេះផងដែរ បន្ទាប់ពីបានចោទប្រកាន់អ្នកទាំង២នេះថាបានមានទំនាក់ទំនងស្នេហាលួចលាក់នឹងគ្នា។
នៅក្នុងឃ្លីបវីដេអូនោះ គេឃើញប្តីនេះដើរចូលទៅប៉ុស្តិ៍ប៉ូលិសដើម្បីប្រគល់ខ្លួនឱ្យប៉ូលិស។ប៉ូលិសបានចាប់ខ្លួនគាត់ពេលចូលមកដល់ហើយបានរកឃើញកាំបិតដែលប្រើសម្លាប់កាត់កប្រពន្ធ៕ប្រែសម្រួល៖សុខា/sn
ប្តីនេះដើរកាន់ក្បាលរបស់ប្រពន្ធចូលក្នុងប៉ុស្តិ៍ប៉ូលិសដើម្បីប្រគល់ខ្លួនឱ្យប៉ូលិសចាប់