ដោយៈគ្រញូង/បាត់ដំបងៈក្នុងរយៈពេលតែមួយយប់ថ្ងៃទី១៣ឈានចូលដល់ព្រឹកថ្ងៃ១៤ខែតុលានេះទឹកស្ទឹងសង្កែបានស្រកចុះ២,៥ម៉ែត្រ។ចំណែកនៅតាមដងផ្លូវនានាក្នុងក្រុងនិងស្រុកមួយចំនួនក៏បានស្រកស្ទើរអស់ពីផ្លូវសាធារណ:ដែរ។ប្រជាពលរដ្ឋទូទៅបានសប្បាយរីករាយដោយជៀសផុតពីជំនន់ទឹកភ្លៀងហើយអាចវិលត្រឡប់ទៅមើលផ្ទះសម្បែងវិញបាន។

លោកឡុងផលគុណប្រធានធនធានទឹកនិងឧតុនិយមខេត្តបានប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១៤ខែតុលាថាទឹកស្ទឹងសង្កែក្នុងរយៈពេលតែមួយយប់ទឹកស្ទឹងដង្កែបានស្រកចុះអស់២,៥ម៉ែត្រ។នៅតាមដងផ្លូវនានាក្នុងក្រុងនិងស្រុកមួយចំនួនទឹកបានស្រកអស់ពីផ្លូវ។លោកបន្តថាកាលពីទឹកស្ទឹងឡើងខ្លាំងមានកម្ពស់ទឹក១៤,២ម៉ែត្រជាកម្ពស់ដែលត្រូវប្រកាសអាសន្ន។បន្តមកស្រកចុះមកត្រឹម១៣,៩០ម៉ែត្រនៅថ្ងៃទី១២ខែតុលា។លុះដល់ថ្ងៃទី១៣និងថ្ងៃទី១៤ខែតុលានេះដោយគ្មានភ្លៀងធ្លាក់ខ្លាំង
គ្រាន់តែរលឹមតិចៗនិងរលឹមផ្សែងក្រូចព្រមទាំងបានបិទទ្វារទឹកកង្ហត,សេកសកនិងអាងកំពីងពួយរួចមកដើម្បីសន្សំទឹកទុកកម្ពស់ទឹកស្ទឹងក៏ស្រកចុះមកនៅត្រឹម១១,៧០ម៉ែត្រ។គឺស្រកអស់២,៥ម៉ែត្រហើយអាចស្រកចុះជាបន្តទៀតបើសិនជាគ្មានភ្លៀងធ្លាក់បន្តមកទៀត៕សរន


