ភ្លៀងធ្លាក់បន្ត ថែមទាំបាក់ទំនប់ លើភ្នំគិរីរម្យផងនោះ បណ្តាលឲ្យលិចផ្លូវជាតិលេខ៤បណ្តើរៗហើយ

204
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ ដោយសារតែ មេឃធ្លាក់ភ្លៀងបន្តបន្ទាប់ ហើយថែមទាំងបាក់ទំនប់លើខ្នងភ្នំគិរីរម្យ ផងនោះបណ្តាលអោយជំនន់លិចផ្លូវជាតិលេខ៤បណ្តាលហើយ។

កងកម្លាំង នគរបាល នៃសនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចគ្រប់អង្គភាព ចេញអន្ដរាគមន៍សម្រួល ច រា ចរណ៍ នៅកំ ណាត់ផ្លូវជាតិ លេខ ៤ ត្រង់ ចន្លោះគី ឡូម៉ែ ត្រ លេខ ៣២- ៣៣ និងលេខ៤២-៤៣ ដែ លមា នទឹក ជ ន់ លេចបណ្ដា លមកពីជំនន់ទឹក ភ្លៀងធ្លាក់ជា ប់ ៗគ្នា ប៉ុន្មាន ថ្ងៃ នេះ ។ ព្រះរាជាណា ច ក្រ កម្ពុជា រង ឥទ្ធិពល ពី សម្ពាធ ទាប ព្យុះទី១៥ លីនហ្វា ( LI N FA)ធ្វើ ឱ្យ មានទឹកជំន ន់ លេ ចផ្លូវ និងបណ្ដាភូមិ.ឃុំមួយចំនួន ក្នុងភូមិសាស្រ្ដ ខេត្ដ «គ្រប់ សកម្មភាព នគរបាល សមត្ថកិច្ចធ្វើ គឺដេីម្បីប្រជាពលរដ្ឋ» ។

តាមការអោយដឹងពីប្រជាពលរដ្ឋថា ការលិចផ្លូវជាតិលេខ៤ត្រង់ចន្លោះ បង្គោលគីឡូម៉ែត្រលេខ៤២និងលេខ៤៣ដែលរងការជន់លិចនេះ បណ្តាលមកពីការចាក់លុបបឹងធម្មជាតិជាច្រើននៅខាងត្បូវផ្លូវ និងជាពិសេសគឺ ក្រោយបុរី សុវណ្ណ តែម្តង ដែលម្ចាស់មានឈ្មោះ តុង សេង អាយុជាង៦០ឆ្នាំ ជាអ្នកមានលុយមានអំណាចមួយរូបនៅក្នុងខេត្តកំពង់ស្ពឺ។ ប្រភពបន្តថា កាលពីមុនមិនដែលមានករណីទឹកលិចនោះទេផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូ៤២និង៤៣នោះ ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់តាំងពី មានការលុបបឹងធម្មជាតិ និងសង់បុរី សុវណ្ណនេះមក ទឹកជន់លិចផ្លូវតែម្តង។ប្រជាពលរដ្ឋសាទរ ចំពោះការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរ សមត្ថកិច្ច ក្នុងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ លោក វ៉ី សំណាង អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្រ រងគ្រោះនេះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម