ដោយ:កាំពី/ក្រចេះ ៖ កម្លាំង នគរបាលស្រុកសំបូរ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ពន្ធ័ និងករណីរំលោភ លើកកូនស្រីបង្កើតខ្លួនឯង បញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ និងអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្រោយពីទទួលបណ្ដឺង ពីម្ដាយ ជនរងគ្រោះ ។
យោងតាមរបាយការណ៍នគរបាលបាលស្រុកសំបូរបានឲ្យដឹងថា នៅថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០ ប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំកោះខ្ញែរបានទទួលពាក្យបណ្ដឹងពីឈ្មោះឈុន តឿន ភេទ ស្រី អាយុ៥៤ឆ្នាំ មានទីលំភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បានប្ដឹងរាយការណ៍ថា ឈ្មោះ ណៃ ចន្ថា ភេទ ប្រុស អាយុ៥៧ឆ្នាំ(ត្រូវជាឪពុកបង្កេីត)បានចាប់រំលោភសេពសន្ថវះ(លេីកូនស្រីបង្កេីត)របស់ខ្លួនឈ្មោះ ម៉ា ពេជ្ជរ៉ា ភេទស្រី អាយុ២០ឆ្នាំ ។ ក្រោយពីយេីងទទួលបណ្ដឹងបានភ្លាមកម្លាំង យេីងបានធ្វេីការសាកសួរបំភ្លឺពីជនរងគ្រោះនិងនាំយកទៅពិនិត្យ នៅមណ្ឌលសុខភាពសំបូរ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យតែម្ដង។
លោក ណយ ស៊ីថាច អធិការរងទទួលការងារព្រហ្មទណ្ឌបានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ ម៉ា ពេជ្ជរ៉ាអាយុ២០ឆ្នាំ មានទីលំនៅភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បានឆ្លេីយបំភ្លឺថា នៅថ្ងៃទីមិនចាំ ខែកក្កដាឆ្នាំ២០១៥ ឈ្មោះម៉ាពេជ្ជរ៉ា (ជនរងគ្រោះ)កំពង់អង្គុយរៀនលេីផ្ទះម្នាក់ឯង( ឱពុកបង្កេីត)របស់ខ្លួនឈ្មោះ ណៃ ចន្ថា បានឡេីងមកចាប់ខ្ទប់មាត់និងគំរាមថាបេីស្រែកអាញ់និងសម្លាប់ចោលពេលនោះឈ្មោះណៃ ចន្ថា បានសំរាតខោ អាវ រួចចាប់រំលោភលេីឈ្មោះម៉ា ពេជ្ជរ៉ាបានសំរេច០១ដង។ហើយនាងសម្រេចចិត្តឈប់រៀន លុះដល់ ខែកក្កដាឆ្នាំ២០១៩ឈ្មោះម៉ា ពេជ្ជរ៉ា បានចាក់ចេញពីផ្ទះទៅរៀនអ៊ុតសក់នៅក្រុងភ្នំពេញ។
ក្រោយមកនាងបានមកផ្ទះវិញថ្ងៃទី០១សីហាឆ្នាំ២០២០ ស្រាប់តែ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០វេលាម៉ោង២:០០រសៀលឈ្មោះម៉ា ពេជ្ជរ៉ាកំពង់បញ្ចូលភ្លេីងទូសព្ទក្នុងបន្ទប់លេីផ្ទះស្រាប់តែឈ្មោះណៃ ចន្ថា (ជាឪពុកបង្កេីត)បានចូលទៅក្នុងបន្ទប់ក៍ចាប់ខ្ទប់មាត់ហេីយគំរាមថាបេីស្រែកអោយគេដឹងអញ់និងសម្លាប់ចោលបន្ទាប់មកក៍ចាប់សំរាតខោ អាវ រួចចាប់រំលោភលេីឈ្មោះម៉ា ពេជ្ជរ៉ា បានសំរេច០១ដងទៀត។
បច្ចុប្បន្នកម្លាំងជំនាញ ស្រុក និង កម្លាំងនគរបាលប៉ុស្ត៍កោះខ្ញែរ កំពុងធ្វេីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ណៃចន្ថាភេទប្រុស អាយុ៥៧ឆ្នាំ បញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ និងអនីតិជនចាត់វិធានការតាមនីតិវិធីច្បាប់បន្ត៕/b