Home ព័ត៌មានជាតិ សង្គម អាវពោងការពារស...

អាវពោងការពារសុវត្ថភាពចំនួន ១៥១អាវត្រូវបានសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងនាំយកទៅចែកជូនសិស្សាសាលាបឋម សិក្សានៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង

ដោយ:ទេពកង្រី/កំពង់ឆ្នាំង : អាវពោងការពារសុវត្ថភាពចំនួន១៥១អាវត្រូវបានសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងនាំយកទៅចែកជូនសិស្សាសាលាថឋមសឹក្សាដែលត្រូវបានទឹកលិចលង់នៅក្នុងស្រុកកំពង់លែង ។

ការចុះយកអាវពោងការពារសុវត្ថភាពទៅចែកជូនប្អូនសិស្សាសាលាបឋមទាំង៧តាមដងទន្លេនៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងត្រូវបានធ្វើឡើងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តលោក សៀកញឹមលៀង រួមដំណើរដោយអនុប្រធានកិត្តិយសសាខាសាខាកាកបាទក្រហម លោក កែវពៅ នាយក នាយិការង ប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខា កក្រក ស្រុកកំពង់លែង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី បានធ្វើការប្រគល់ អាវពោងការពារសុវត្ថិភាព ចំនួន ១៥១អាវ ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ប្រឡាយមាស សាលាបឋមសិក្សា ផ្លូវទូកសាលាបឋមសិក្សា ស្លត សាលាបឋមសិក្សា ពាមខ្នង សាលាបឋមសិក្សា ថ្នល់ឈើទាល សាលាបឋមសិក្សា អន្លុងកញ្ចុះ និង សាលាបឋមសិក្សា កោះឬស្សី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍នៅក្នុងឱកាសនេះ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក សៀកគឹមលៀង បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ដែលតែងយកចិត្តទុក្ខដាក់ពីសុខទុកនិងសុវត្ថិភាពការរសនៅរបដ់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ។

ជាមួយគ្នានេះ ដែរ អនុប្រធានគណៈកម្មាធិការសាខា បានធ្វើការណែនាំ និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលមានករណីសត្វអាសិរពិសចឹក ឬខាំ ត្រូវតែបញ្ជូន អ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ចៀសវាងការព្យាបាលតាមបែបបុរាណ បន្ថែម លើនេះ លោកនាយកក៏បានអប់រំ ផ្សព្វផ្សាយ ណែនាំអំពីវិធានការការពារ សម្អាតអនាម័យក្នុងការការពារខ្លួនពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ជំងឺគ្រុនឈាម និង ជំងឺគ្រុនឈិកដែលកំពុងតែរីករាលដាលក្នុងពេលបច្ចុប្បន្ននេះផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular