អភិបាលខេត្តពោធិ៍សាត់ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុង

113
ចែករម្លែក

ដោយ:រិទ្ធសែន/ពោធិសាត់ ៖ អភិបាលនៃគណះអភិបាលខេត្តោធិសាត់បានគោរពថ្លែងអំណគុណសម្តេចតេជោហ៊ុនសែនខ្ញុំបាទ ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ ។

ជាមួយគ្នានេះឯកឧត្តមក៏បានគោរពដឹងគុណជានិច្ចចំពោះទឹកចិត្តសប្បុរសរបស់សម្តេច ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់ៗរូបនិងបាននៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ចបើទោះជាក្នុងកាលៈទេសៈណាក៏ដោយ។

សូមគោរពជូនពរ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម