ដោយ​:​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​: បុរស​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ជាប់ពន្ធនាគារ ពីបទ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ ត្រូវបាន​ដោះលែង​ឲ្យ​ត្រលប់​មកកាន់​ស្រុកកំណើត​វិញ​ក្នុង​ពិធី​ប្រគល់​និង​ទទួល​កាលពី​ម៉ោងជាង​១២​ថ្ងៃទី​១៤ ខែតុលា ស្ថិតនៅ​ច្រក អន្តរជាតិ​ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

អាជ្ញាធរ​ថៃ​ដោះលែង​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ពី​ពន្ធនាគារ​


​ ​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​ឲ្យ​ដឹងថា​ពលរដ្ឋ​ខ្មែរ​ម្នាក់​នោះ ឈ្មោះ រិ​ន ណា​ង អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ រិ​ន ណា​ង ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់ខ្លួន​កាលពី​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ​២០១៩ ពីបទ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ដោយ​ចូល​តាម​ច្រក​ចាក់ច្រែង​។ ក្រោយពី​ចាប់ខ្លួន​រួចមក ភាគី​ថៃ​បាន​យកមក​ដាក់ពន្ធនាគារ​នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ រហូតដល់​ថ្ងៃទី​១៤ ខែតុលា​នេះ ទើប​ដោះលែង​បន្ទាប់ពី​ទទួលទោស​រួច​៕សរន