អភិបាលរាជធានីជិះអូប័រចែកអំណោយដល់ជនរងគ្រោះតាមខ្នងផ្ទះ

ដោយ៖រ៉ាម៉ន/ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញជិះអូប័រចែងអំណោយដល់ជន់រងគ្រោះតាមខ្នងផ្ទះខណះលកាលពីព្រឹកថ្ងៃទី១៤ខែតុលានេះបានបែងចែកក្រុមការងារជា៣ក្រុម ចុះចែកអំណោយជូនប្រជាពលរដ្ឋនៅតាមផ្ទះនិមួយៗ នៅក្នុងសង្កាត់ចំនួន ៤ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលប្រជាពលរដ្ឋរងគ្រោះមួយចំនួនបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្រោយពីបានទទួលរងការលិចលង់ដោយទឹកជំនន់ ស្ទឹងព្រែកត្នោត ធ្លាយទំនប់សន្តស្ទឹង កាលពីយប់ថ្ងៃទី១៣តុលានេះ។

ដោយមានការយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ក្នុងខណ្ឌដង្កោក្នុងនោះអភិបាលរាជធានីភ្នំពេញ បានបែងចែកក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញជា៣ក្រុម សហការជាមួយអាជ្ញាធរខណ្ឌនិងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត ដោយបានជិះទូកនិងអូប័រតាមខ្នងផ្ទះនីមួយៗ ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋ ដោយផ្ទាល់ ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋជាបន្ទាន់នេះ ក្នុង១គ្រួសារ មី១កេសនិងទឹក១កេស នៅក្នុងសង្កាត់ចំនួន៤ រួមមានសង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្ម សង្កាត់ទៀន និងសង្កាត់គងនយ ។

គួរបញ្ជាក់ថា ៖ទំនប់សន្តស្ទឹងព្រែកត្នោតបានធ្លាយកាលពីព្រលប់ថ្ងៃទី ១៣ខែតុលា បណ្ដាលឱ្យសង្កាត់មួយចំនួននៅក្នុងនៅក្នុងខណ្ឌដង្កោ ទទួលរងការលិចលង់ បើទោះបីអាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង និងកងកម្លាំង កងអង្គរក្សប្រើគ្រឿងចក្រជាច្រើនគ្រឿងដើម្បីទប់ស្កាត់តាំងពីពេលរសៀលថ្ងៃទី១៣ តុលា រហូតដល់ ពេលយប់ថ្ងៃដដែលក៏ដោយចុះ ហើយមកដល់ពេលនេះផ្លូវចាក់កៅស៊ូលេខ ២១A (ផ្លូវចេញពីរង្វង់មូលគួរស្រូវមកសង្កាត់រលួសនិងសង្កាត់ទៀន ក៏ទឹកកំពុងតែហូរពីលើថ្នល់ផងដែរ នាម៉ោង១០និង៣០ព្រឹកថ្ងៃទី១៤តុលានេះ ហើយក្រុមការងារ ទាំងអាជ្ញាធររាជធានីនិងកងអង្គរក្សក៏បាននិងកំពុងប្រើគ្រឿងចក្រដើម្បីទប់ផងដែរ ។ តែមិនដឹងថា ផ្លូវមួយខ្សែនេះអាចធានាបានឬយ៉ាងណានោះទេ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular