លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បញ្ជាឲ្យកងទ័ពទាំងអស់ ជួយ សង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់

80
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជាច្រើននាក់បំពាក់ដោយឧបករណ៍សម្ភារៈបច្ចេកទេស របស់កងទ័ពទាំអស់ និងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលបន្ទុកផែនសង្គ្រោះ និងកម្លាំងអង្គភាពផ្សេងទៀត បានចេញប្រតិបត្តិការអន្តរាគមន៍ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រស់នៅក្បែរតាមបណ្តោយស្ទឹងព្រែកត្នោត និងនៅតំបន់ទំនាបខាងក្រោយផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

ក្រោយពីមានការជូនដំណឹងកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ អំពីស្ថានភាពកំពស់ទឹកកើនឡើង ហើយបញ្ជាក់ថា ទំនប់សណ្តរស្ទឹងព្រែកត្នោត បាននិងកំពុងប្រឈមការបាក់ដោយសារជំនន់ទឹកភ្លៀងនៅតាមស្ទឹងព្រែកត្នោត ហើយបើសិនមានការបាក់ធ្លាយនោះ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅតាមសង្កាត់មួយចំនួនរបស់ខណ្ឌដង្កោ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ រីឯនៅតំបន់ខាងក្រោយផ្សារត្រពាំងថ្លឹង បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ កំពុងទទួលរងប៉ះពាក់នូវទឹកជំនន់នេះផងដែរ កម្លាំងសមត្ថកិច្ច អាជ្ញាធរ ចុះពិនិត្យជាប្រចាំ និងជម្លៀសពលរដ្ឋដែលរងគ្រោះលិចធ្ងន់ទៅទីទួលមានសុវត្តិភាព ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម