អភិបាលរាជធានី សូមគោរពថ្លែងអំណរគុណដល់ទឹកចិត្តដ៏សម្បុរសធម៌របសើ់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់ក្នុងរាជធានី

80
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្ត​ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងនៅក្នុងរាជធានីរាជធានីភ្នំពេញ។

ក្នុងនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានឧបត្ថម្ភថវិកា ចំនួន១០ម៉ឺនដុល្លារ ដល់រាជធានីភ្នំពេញដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងពិតជាការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះការលំបាកនិងសុខទុក្ខប្រជាពលរដ្ឋដែលកំពុងរងគ្រោះទាន់ពេលវេលានិងចាំបាច់បំផុត។

សូមបញ្ជាក់ថា ៖នៅក្នុងមូលដ្ឋានខណ្ឌដង្កោបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោតកាលពីថ្ងៃ១១តុលាក្នុងចំណោម ចំណោម ១២សង្កាត់ ក្នុងនោះមានសង្កាត់ចំនួន៧លិចលង់ ហើយក្នុងនោះសង្កាបានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ជាងគេគឺ សង្កាត់គងនយ ទៀន ស្ពានថ្ម សាក់សំពៅ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម