ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលយោធាចារ្យជំនាន់ទី២

ដោយ:មុន្នីរ័ត្ន/ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០នេះ បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលយោធាចារ្យជំនាន់ទី ២ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែនភ្នំធំម្រះព្រៅ កងពលតូចលេខ៧០ ក្នុងខេត្តកំពងស្ពឺ។

ក្នុង ពិធី នេះដែរ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការតាមបណ្តាយោធភូមិភាគ ព្រមទាំងមេបញ្ជាការទ័ពជំនាញ និងនាយទាហាន ពលទាហានជាច្រើនរូបទៀត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្ររបស់យោធាចារ្យទាំងអស់រហូតបានបញ្ចប់វគ្គនាថ្ងៃនេះ ដែលជាធនធានមនុស្សក្នុងកងយោពលខេមរភូមិន្ទមិនអាចខ្វះបាន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular