ផូល ស្កូល (Paul Scholes) អតីតវីរបុរសរបស់ក្លឹប Manchester United នៅតែជឿថា ក្លឹបចាស់ របស់ខ្លួនមិនទាន់មានខ្សែប្រយុទ្ធកម្រិតកំពូលនៅឡើយទេ ខណៈ ពេលខ្សែប្រយុទ្ធ អែនថូនី ម៉ាសល (Anthony Martial ) ស្ទើរតែធ្វើឲ្យមជ្ឈដ្ឋានទូទៅជឿថា ខ្លួនគឺជាកីឡាករដែលស័ក្តិសម នឹងពាក់អាវលេខ៩ កាលពីរដូវកាលមុន។
លោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) ចង់ពង្រឹងជម្រើសប្រយុទ្ធច្រើន កន្លែងនៅរដូវក្តៅនេះ ដូចជាខ្សែបម្រើស្លាប ចាឌិន សានចូ (Jadon Sancho) របស់ក្លឹប Dortmund ប៉ុន្តែក្លឹប United ខកខានមិនបានឆ្លើយតបនឹងតម្លៃផ្ទេរ១០៨លានផោន។ ក្រុមបិសាចក្រហមក៏ ខកខានមិនបានចុះកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ អឺលិង ហាឡែន (Erling Haaland) កាលពីខែ មករាផងដែរ ខណៈកីឡាកររូបនេះសុខចិត្តផ្ទេរមកក្លឹប Dortmund ជំនួសវិញ។
ជាជំនួស ក្លឹប Unted បានចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ អេឌីនសិន កាវ៉ានី (Edinson Cavani) វ័យ៣៣ឆ្នាំកាលពីសប្តាហ៍មុន ប៉ុន្តែ ស្កូល អតីតខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះអះអាងថា ក្លឹបនេះនៅត្រូវការខ្សែប្រយុទ្ធកណ្តាលម្នាក់។
ជម្រើសខ្សែប្រយុទ្ធម្នាក់របស់ក្រុម United បច្ចុប្បន្នមាន ម៉ាគូស រ៉ាហ្វដ (Marcus Rashford) លេងនៅតំណែងប្រយុទ្ធខាងស្តាំ ម៉ាសិន ហ្គ្រីនវូដ (Mason Greenwood) លេងនៅតំណែង ប្រយុទ្ធ ខាងស្តាំនិង ម៉ាសល នៅតំណែងប្រយុទ្ធកណ្តាល បើទោះបីជាលោក ស្កូល កោត សរសើរកីឡាករទាំងបីក៏ដោយ ក៏លោកជឿថា គ្មានកីឡាករណាម្នាក់ក្នុងចំណោមអ្នកទាំងបី ស័ក្តិសមនឹងតំណែងលេខ៩នេះទេ។
លោក ស្កូល និយាយថា “ខ្សែប្រយុទ្ធទាំងបីរូបនេះពិតជាមានទេពកោសល្យហើយខ្ញុំបានដឹងពី រឿងនេះ ប៉ុន្តែបញ្ហារបស់ក្រុម United គឺជាគ្មានកីឡាករណាម្នាក់ក្នុង ចំណោមអ្នកទាំងបីគឺជាខ្សែ ប្រយុទ្ធកណ្តាលពិតប្រាកដ។
ម៉ាសល រកបាន២៣គ្រាប់ក្នុងការបង្ហាញមុខ៤៨លើកកាលពីរដូវកាលមុន និងបានបញ្ចប់ រដូវកាលឆ្នាំ២០១៩/២០ ដោយភាពខ្លាំង ពីព្រោះអាចរកបាន៣គ្រាប់ក្នុង៦ប្រកួតចុងក្រោយ។ ក្នុងបីប្រកួតនៅរដូវកាលនេះ កីឡាកររូបនេះមិនទាន់រកបាន១គ្រាប់នៅឡើយទេ។
រ៉ាហ្វដ រកបាន២២គ្រាប់ក្នុង៤៤ប្រកួតកាលពីរដូវកាលមុន ហើយរកបាន២គ្រាប់ក្នុង៥ប្រកួត នៅរដូវកាលឆ្នាំ២០២០-២១ ស្របពេល ហ្គ្រីនវូដ ដណ្តើមបាន១៩គ្រាប់ក្នុង៥១ប្រកួតនៅគ្រប់ ការប្រកួត។
កាវ៉ានី រកបាន២០០គ្រាប់ក្នុងការប្រកួតមុខ៣០១ប្រកួតសម្រាប់ក្រុមយក្សបារាំង PSG មុនពេល ចាកចេញកាលពីរដូវក្តៅ ប៉ុន្តែ ស្កូល បានហៅការសម្រេចចិត្តផ្តល់កិច្ចសន្យាលេងពីរឆ្នាំដល់ កាវ៉ានី នៅថ្ងៃចុងក្រោយនៃទីផ្សារទិញដូរកីឡាករកាលពីសប្តាហ៍មុននោះថា ជារឿងចម្លែក៕ ប្រែសម្រួល: ពិសិដ្ឋ
