ពិធី​ការិនី រតនា ធ្វើ​ការងារ​សង្គម​នៅ​ខេត្តបាត់ដំបង​និង​រាជធានី​ភ្នំពេញ

528
ចែករម្លែក

ដោយៈ បូ​រិ​ន​/​ភ្នំពេញៈ ក្នុង​រយៈពេល​មួយថ្ងៃ​ពិធី​ការិនី រតនា បាន​ចែក​ក្រុមការងារ​និង​នាង​ផ្ទាល់ ក្នុង​ការចុះ​ចែក​អំណោយ​ដល់​ជន​អ្នករងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​នៅ​ស្រុក​សំឡូត​ខេត្តបាត់ដំបង​និង​ជួយ​ក្រីក្រ​តាម​ចិញ្ចើមផ្លូវ​, អ្នកធាក់ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​១៣ ខែតុលា ឆ្នាំ​២០២០​។​

​អ្នកនាង មាស សុវណ្ណ​រតនា បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា នៅពេល​ទទួលដំណឹង​ថា​មាន​តំណាង ចែកចាយ​របស់ខ្លួន​ចំនួន​បួន​គ្រួ​សារបាន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង អ្នកនាង​បាន​ដក​ថវិកា​និង​អំណោយ​ដល់​តំណាង​ចែកចាយ​ដែល​ទទួលរង​គ្រោះ​។ អំណោយ​ក្នុងការ​ដោះស្រាយ​ជាបឋម​មាន​អង្ករ​មួយ​បាវ ទឹក​សុទ្ធ មី ត្រីខ កៅស៊ូ​តង់ និង​ថវិកា មួយចំនួន​។

​អ្នកនាង មាស សុវណ្ណ​រតនា បាន​បញ្ជាក់ថា ទោះបីជា​នាង​មាន​ដល់​កម្រិត​ប៉ុណ្ណា​ក៏ដោយ នាង​នៅតែ​បន្ត​ជួយ​ដល់​អ្នក​ជួប​ការលំបាក និង អ្នកក្រីក្រ​ក្នុងសង្គម ។ មិន​ត្រឹម​ប៉ុណ្ណោះ​កាលពី យប់​ថ្ងៃទី​១៣ ខែតុលា​នាង​បាន​ត្រៀម​អំណោយ​ជាច្រើន​សម្រាប់​អ្នកក្រីក្រ​និង​តាៗ​ពៗ​ស៊ីក្លូ​ដែល រស់​តាម​ចិញ្ចើមផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ដែលជា​អ្នកក្រីក្រ​ខ្វះខាត​នា​រដូវវស្សា​និង​សម្បូរ​ព្យុះភ្លៀង ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា អ្នកនាង មាស សុវណ្ណ​រតនា ដែល​ម្ចាស់​ប្រេន​គ្រឿងសម្អាង NUNA ជា​បុគ្គលិក​ទី​៣​នៃ​អ្នកលក់​តាម​អន​ឡាញ​គ្រឿងសម្អាង​ឆ្នើម និង​តារា​ហ្វេ​ស​ប៊ុ​ក​ល្បី​ម្នាក់ បន្ទាប់ពី អ្នកស្រី ទ្រី ដា​ណា និង ស្រី អូន ចេញមុខ​ដោយផ្ទាល់​ដក​ថវិកា​របស់​ខ្លួន​ជួយ​ដល់​ជនរងគ្រោះ ធម្មជាតិ ដោយសារ​ជំនន់​ទឹកភ្លៀង​ដ៏​ធំ​នា​ឆ្នាំនេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម