​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ចុះ​សិក្សា​ឈ្វេងយល់​ពី​ការងារ​អភិវឌ្ឍន៍​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

ដោយ​គូលែន​/​សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នេះ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អមដំណើរ​ដោយ​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន អញ្ជើញ​ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​រៀបចំ​អភិវឌ្ឍន៍​នានា​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត​។​

​លោក​ហង់​ពៅ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​និង​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់លោក​ខៀវ​កាញារីទ្ធ​និង​សហការី​ដែល​បាន​ចំណាយ​ពេលវេលា​មក​ស្វែងយល់​ពី​ការងារ​រៀបចំ​អភិវឌ្ឍន៍​នានា​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក​ហង់​ពៅ​ក៏បាន​រាយការណ៍​អំពី​ការងារ​ផ្សេងៗ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​នឹង​កំពុង​រៀបចំ​កែលម្អ​សោភ័ណភាព​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ដូចជា​ការរៀបចំ​ដាំ​ដើមឈើ​ការរៀបចំ​ផ្លូវ​និង​ប្រព័ន្ធ​បង្ហូរទឹក​។​ការរៀបចំ​បរិស្ថាន​ជុំវិញ​ត្រពាំង​សេស​ការរៀបចំ​ចំណតរថយន្ត​និង​តូប​លក់ដូរ​និង​កិច្ចការងារ​ផ្សេងៗ​ទៀត​ក្នុងន័យ​ធ្វើឱ្យ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ​មាន​របៀបរៀបរយ​និង​ស័ក្ដិ​សមជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​។


​លោក​ខៀវ​កាញារិទ្ធ​បាន​សម្ដែង​អារម្មណ៍​រីករាយ​និង​គាំទ្រ​ទៅនឹង​សមិទ្ធផល​ដែល​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​ព្រមទាំង​រំពឹងថា​ការរៀប​ចំនេះ​នឹង​ក្លាយជា​ប្រយោជន៍​ដ៏​ធំ​របស់​ជាតិ​នាពេលខាងមុខ​។​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​បន្តធ្វើ​កិច្ចការ​ទាំងនេះ​បន្ថែមទៀត​ដើម្បី​ជា​ប្រយោជន៍​និង​មុខមាត់​របស់​ប្រទេសជាតិ​ពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​រម​ណី​យ​ដ្ឋា​ន​អង្គរ​៕S/

​រូបភាព​:​លោក​ខៀវ​កាញ​រី​ទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​អភិវឌ្ឍន៍​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​៕​អប្សរា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular