ដោយ:គង់ហេង/កំពង់ចាម:លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានដឹកនាំមន្ត្រីចុះពិនិត្យដំណើរការស្ថាបនាប្រព័ន្ធលូក្រោមដីដែលបានបាក់ស្រុតដោយសារប្រព័ន្ធលូចាស់ចំកន្លែងសង់សួនច្បារប្រណីត។ គឺជាលទ្ធផលគិតត្រឹមថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០សម្រេចបានចំនួន ៣០ ភាគរយហើយ។
លោកនិលប៊ុនលីប្រធានការដ្ឋានសាងសង់លូបានប្រាប់កាសែតរស្មីកម្ពុជាឱ្យដឹងថាៈបើទោះជាមានការរំខានពីអាកាសធាតុភ្លៀងធ្លាក់ជោកជាំយ៉ាងណាក៏ដោយ ក៏ខាងក្រុមជាងយើងប្រឹងប្រែសម្រុកសង់ ចាក់បេតុងឱបចង្កេះលូហើយ បានដាក់លូចំនួនបីជួរដូចក្នុងគម្រោង ។គឺសម្រេចបានការងារជិត ៥០ភាគរយហើយ នៃប្រវែងសរុបចំនួន ៨០ម៉ែត្រ។
លោកប្រធានការដ្ឋានបានឱ្យដឹងទៀតថាយើងបានជួបបញ្ហាប្រឈមក្នុងការសាងសង់ពីអាកាសធាតុភ្លៀងធ្លាក់ប្រហែល ៥០ ភាគរយ។ ចំណែកជំនន់ទឹកទន្លេមេគង្គដែលបានហក់ឡើងកម្ពស់ជាង ១០ម៉ែត្រនេះ គឺនៅមិនទាន់ចោទជាបញ្ហាទេ លុះត្រាទឹកទន្លេនេះហក់ឡើងកម្ពស់ជាងពីរ ម៉ែត្រទៀតទើបយើងផ្អាកការសាងសង់។
គួរបញ្ជាក់ថាប្រព័ន្ធលូក្រោមដីបញ្ចេញទឹកកខ្វក់ចេញពីក្រុងកំពង់ចាមនេះបានចាប់ដំណើរការស្ថាបនាកាលពីចុងខែកញ្ញាកន្លងទៅ។បន្ទាប់ពីមានគ្រោះថ្នាក់បាក់ស្រុតប្រព័ន្ធចាស់ដែលសង់តាំងពីសម័យអាណានិគមន៍និយមបារាំង។គឺបណ្តាលឱ្យបាក់ស្រុតសួនច្បារប្រណីតទំហំប្រមាណ១០បួនជ្រុងទើបបានសង់ហើយ និងបណ្តាលឱ្យធ្លាប់បុរសម្នាក់កំពុងជិះម៉ូតូលេងកម្សាន្តកាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។
ប៉ុន្តែបុរសនោះបានស្រវាតោងឡើងមកលើវិញឯម៉ូតូទើបស្រង់ឡើងបានមកវិញកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបានរងការខូចខាតយ៉ាងដំណំ។ តែក្នុងការចុះពិនិត្យនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានជួយឧបត្ថម្ភប្រាក់ចំនួន៣០០ដុល្លារអាមេរិកដល់ម្ចាស់ម៉ូតូដែលជិះធ្លាក់ចូលលូដោយចៃដន្យនោះ៕S/