Home ព័ត៌មានជាតិ សង្គម ​ក្រោយ​ការប្រ...

​ក្រោយ​ការប្រកួត​ផ្តាច់ព្រ័ត្រ​ក្នុង​វេទិកា​ពិភាក្សា​អំពី​បរិស្ថាន​យុវជន​ទទួល​រង្វាន់​ជ័យលាភី​

ដោយសៅ​​វ៉ាន់ឌី/​ព្រះវិហារ​៖ យុវ​សិស្ស​មកពី​វិទ្យាល័យ​មួយ​ក្នុង​ខេត្តព្រះវិហារ ក្នុងចំណោម​វិទ្យា ល័យ​ចំនួន​៨​ក្នុង​រាជធានី​-​ខេត្ត​ចំនួន​៥​នៅក្នុង​កម្ពុជា ទទួលបាន​រង្វាន់​ជ័យលាភី​លេខ​១ ពី​គម្រោង​ព្រៃ​ឡង់​បៃតង ប្រចាំ​កម្ពុជា​។ ក្រោយ​ការប្រកួត​ផ្តាច់ព្រ័ត្រ នៅក្នុង​វេទិកា​យុវជន​ពិភាក្សា អំពី បរិស្ថាន ឆ្នាំ​២០២០​កាលពី​រសៀល​ថ្ងៃទី​១៣​តុលា​ឆ្នាំ​២០២០ នៅ​សាលាខេត្ត​ព្រះវិហារ​។

​វេទិកា​នោះបាន​ធ្វើឡើង​ក្រោម​អ​ធិ​តី​ភាព​លោកស្រី ម៉ុម ថា​នី​រដ្ឋលេខាធិកា​ក្រសួងបរិស្ថាន ,​លោក ស៊ូ សិរី អភិបាលរង​ខេត្តព្រះវិហារ និង​មានការ​ចូលរួម​ពី អនុរដ្ឋលេខាធិការ ,​តំណាង​ប្រធាន​គម្រោង ព្រៃ​ឡង់​បៃតង់ ប្រចាំ​កម្ពុជា ,​ប្រធានស្តីទី នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ,​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត ព្រមទាំង​យុវ​សិស្ស​មកពី រាជធានី​-​ខេត្ត​ចំនួន ៥ គឺ​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ ជាច្រើនរូប ផង​ទៀត​។​

​នៅក្នុង​វេទិកា​យុវជន​ពិភាក្សា អំពី បរិស្ថាន ឆ្នាំ​២០២០ នេះ បាន​បង្ហាញថា វគ្គ​នេះ​មានការ​ចូលរួម​ពី យុវ​សិស្ស​មកពី ៨​វិទ្យាល័យ ក្នុង​រាជធានី​-​ខេត្ត​ចំនួន ៥ គឺ​រាជធានី​ភ្នំពេញ មាន ៤​វិទ្យាល័យ គឺ «​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ​» ,​វិទ្យាល័យ ហ៊ុន សែន បុរី​១០០​ខ្នង ,​វិទ្យាល័យ ជា ស៊ីម សាមគ្គី និង​វិទ្យាល័យ ច្បារអំពៅ » ,​ខេត្តស្ទឹងត្រែង «​វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង​» ,​ខេត្តក្រចេះ «​វិទ្យាល័យ ហ៊ុន សែន ស​ម្ភ​:​បុ​រ​:» ,​ខេត្តកំពង់ធំ «​វិទ្យាល័យ​កំពង់ធំ​» និង​ខេត្តព្រះវិហារ «​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ​»​។​

​លទ្ធផល​នៅក្នុង​ការប្រកួតប្រជែង នៃ​វេទិកា​យុវជន​ពិភាក្សា អំពី​បរិស្ថាន ឆ្នាំ​២០២០ កិច្ច​ពិភាក្សាបាន រកឃើញ យុវ​សិស្ស​ឆ្នើម ដែល​ទទួលបាន​ជ័យលាភី​លេខ​១ គឺ​យុវ​សិស្ស​មកពី​វិទ្យាល័យ « ចំណេះ​ទូទៅ និង​បច្ចេកទេស ជាស៊ីម ត្បែងមានជ័យ​» ខេត្តព្រះវិហារ ទទួលបាន ៣៥៦​ពិន្ទុ និង​ទទួលបាន​រង្វាន់​ម៉ូតូ ៥​គ្រឿង ដោយ​យុវ​សិស្ស​ម្នាក់ ទទួលបាន ១​គ្រឿង លោកគ្រូ អ្នកគ្រូ​ដឹកនាំ​ម្នាក់ ១​គ្រឿង និង​ទទួលបាន ប័ណ្ណសរសើរ មេដាយ ដប​ទឹក​៥ និង​ពាន​១ ផងដែរ​។

​ជ័យលាភី​លេខ​២ គឺ​យុវ​សិស្ស​មកពី «​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ​» រាជធានី​ភ្នំពេញ ទទួលបាន ៣១០​ពិន្ទុ និង​ទទួលបាន​កង់​ជប៉ុន ៥​គ្រឿង យុវ​សិស្ស ម្នាក់ ទទួលបាន​កង ១​គ្រឿង លោកគ្រូ អ្នកគ្រូ​ដឹកនាំ ម្នាក់ ១​គ្រឿង ព្រមទាំង​ប័ណ្ណសរសើរ មេដាយ និង​ដប​ទឹក​ចំនួន​៥​។

​រង្វាន់​ជ័យលាភី​លេខ​៣​ស្ទួន យុវ​សិស្ស​មកពី «​វិទ្យាល័យ ច្បារអំពៅ ជាស៊ីម សាមគ្គី » ទទួលបាន ២៨០​ពិន្ទុ និង​វិទ្យាល័យ «​ច្បារអំពៅ​» រាជធានី​ភ្នំពេញ ទទួលបាន ២៧៧​ពិន្ទុ និង​ទទួល បាន​កង់​ធម្មតា ៥​គ្រឿង ដោយ​យុវ​សិស្ស​ម្នាក់​ទទួលបាន ១​គ្រឿង លោកគ្រូ អ្នកគ្រូ​ដឹកនាំ ទទួលបាន ១​គ្រឿង ប័ណ្ណសរសើរ មេដាយ និង​ដប​ទឹក​ចំនួន​៥ ។​ចំពោះ​វិទ្យាល័យ ៤​ទៀត ដែល​មិន​ជាប់​ចំណាត់ថ្នាក់ ក្នុង ១​វិទ្យាល័យ ទទួលបាន​ប័ណ្ណសរសើរ ថវិកា ៥០​ម៉ឺន​រៀល ទឹកក្រូច ៥​កេះ និង​ដប​ទឹក​ចំនួន ៥ ផងដែរ​។​

​ប្រធានបទ ដែល​យកមក​បញ្ចូល ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ មាន ២ គឺ «​ការ​ប្រែ ប្រួល​អាកាសធាតុ ធ្វើអោយប៉ះពាល់​ជា​អវិជ្ជមាន ដល់​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន​» និង​«​ព្រះរាជា ណា​ចក្រ​កម្ពុជា ត្រូវតែ​បន្ត​ថែរក្សា​ព្រៃឈើ សម្រាប់​អភិរក្ស​»​។​

​អភិបាលរង​ខេត្តព្រះវិហារ លោក ស៊ូ សិរី បាន​សម្តែង​មោទនភាព​យ៉ាង​ក្រៃលែង បន្ទាប់ពី​កិច្ចពិភាក្សា នេះ បានបញ្ចប់​ទៅដោយ​ជោគជ័យ ហើយ​យុវ​សិស្ស​នៅក្នុង​ខេត្តព្រះវិហារ មាន​សមត្ថភាព​គ្រប់គ្រាន់ នៅក្នុង​ការប្រកួតប្រជែង​យ៉ាង​ស្វិត​ស្មាញ និង​ទទួលបាន​ជ័យលាភី​លេខ​១ ក្នុងចំណោម​សិស្ស​មកពី​វិទ្យា ល័យ ចំនួន ៨ នៃ​រាជធានី​-​ខេត្ត​ចំនួន ៥​ក្នុងប្រទេស ដែល​បាន​នាំមុខ​មាត់ កិត្តិយស​មក​ជូន​ខេត្ត បាន​យ៉ាង គាប់ប្រសើរ​។

​លោក​អភិបាលរង​ខេត្ត បានចាត់ទុក​ការទទួលបាន​ជ័យលាភី របស់​យុវ​សិស្ស មកពី​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ នាពេលនេះ គឺជា​ការបញ្ចេញ​នូវ​សមត្ថភាព ដោយបាន​ស្វែងយល់ យ៉ាងច្បាស់ ពី​សារៈសំខាន់​ក្នុង​កិច្ចការពារបរិស្ថាន និង​ធនធានធម្មជាតិ​។ លោក ស៊ូ សិរី បាន​លើក​ទឹក ចិត្ត​ដល់​យុវជន​ទាំងអស់ ឲ្យ​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ ជីវៈចម្រុះ និង​ធន ធាន​ព្រៃឈើ និង​ការចូលរួម​ដោះស្រាយ​ការ​ប្រឈម​នានា ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ថែមទៀត​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular