ដោយ៖ភ្នំដែក/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកស្រីចឹក ហេង អភិបាលរងខេត្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។កិច្ចប្រជុំដឹកនាំដោយលោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។
ក្នុងកិច្ចប្រជុំពិភាក្សាផ្តោតសំខាន់លើការសិក្សាស្វែងយល់អំពីការឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋរវាងកម្ពុជា-ឡាវ អំពីកិច្ចការពារ ការដោះស្រាយ ភាពងាយរងគ្រោះសុខភាព និងបញ្ហាប្រឈមផ្សេងៗ រាប់ទាំងការជួញដូរនិងឧក្រិដ្ឋកម្មឆ្លងដែនចំពោះសហគមន៍ដែលរស់នៅជាបើព្រំដែន។ដើម្បីមានមូលដ្ឋានកំណត់រកសេចក្តីត្រូវការ ការផ្តល់សេវា និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់៕S/