​មនុស្ស ៦៨២ នាក់ ស្លាប់ និង​របួស ២១២១ នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១៦៧ ថ្ងៃ​

160
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែតុលា​ថាៈ គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១៦៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ បានកើត​ឡើង ១.៣៧៥ លើក ស្លាប់​មនុស្ស ចំនួន ៦៨២​នាក់ របួស​ចំនួន ២.១២១ នាក់ ក្នុងនោះ​របួសធ្ងន់ ១.២៧៣ នាក់ ។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​១៤ តុលា កើតឡើង ចំនួន ៩​លើក ស្លាប់ ៨​នាក់ និង​របួស ៨​នាក់ ក្នុងនោះ របួសស្រាល ៣​នាក់ និង​ធ្ងន់​៥​នាក់​។​

​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​បន្តទៀតថាៈ សម្រាប់​លទ្ធផល​រឹតបន្តឹង ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៦៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៩០.៦៣៥ គ្រឿង ក្នុងនោះ ម៉ូតូ​មាន​ចំនួន ១៤០.៨៤៣ គ្រឿង និង​រថយន្ត មាន​ចំនួន ៤៩.៧៩២ គ្រឿង (​រថយន្ត​តូច ៤២.៦៥០ គ្រឿង និង​រថយន្ត​ធំ ៧.១៤២ គ្រឿង​) ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បានបញ្ជាក់​ថាៈ បទល្មើស​ភាគច្រើន សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ ពេល​បើកបរ ៕/V

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​
គ្រោះថ្នាក់​ចរាចរណ៍​
គ្រោះថ្នាក់​ចរាចរណ៍​
គ្រោះថ្នាក់​ចរាចរណ៍​
គ្រោះថ្នាក់​ចរាចរណ៍​
យានយន្ត​ផាកពិន័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម