Home ព័ត៌មានជាតិ នយោបាយ "​ការ​ប្រជែង​...

“​ការ​ប្រជែង​គ្នា​រវាង​មហាអំណាច​អាមេរិក​-​ចិន​បង្ក​ការលំបាក​ដ៏​ប្រទេស​តូចៗ​ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​”

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា​បានបញ្ជាក់​ថាៈ ការ​ប្រជែង​គ្នា​រវាង​មហាអំណាច​អាមេរិក និង​ចិន​ដែលមាន​ដើម​អាណត្តិ​របស់លោក​ប្រធានាធិបតី​ត្រាំ​បានចាប់ផ្តើម​ពី​ការបង្ក​សង្គ្រាម​ពាណិជ្ជកម្ម បាន​រីក​រាលដាល​ដល់​សមរ​ភូមិ​ផ្សេងទៀត មាន​សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា ចារកម្ម ល្បែង​ទម្លាក់កំហុស និង​បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​មនោគមន៍វិជ្ជា​។

​ការ​ប្រជែង​ឥទ្ធិពល​និង​អំណាច​នេះ​បាន​បង្ក​ការលំបាក​ការ​ប្រឈម​និង​កង្វល់​ដ៏​ស្មុគស្មាញ​សម្រាប់​ប្រទេស​តូចៗ​ដូច​កម្ពុជា​ទាំង​នយោបាយ​ទាំង​សេដ្ឋកិច្ច​។​ការ​ថ្លែង​បញ្ជាក់​នេះ​បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី​យុទ្ធ​សាស​ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២០ លើក​ទី​២ កាលពី​ព្រឹក​ថ្ង​ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​ថ្លែ​ថា សិក្ខាសាលា​ស្តីពី​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ លើក​ទី​២ ។​ប្រព្រឹត្ត​ក្នុងស្ថានភាព​ដែល​ពិភពលោក​ទាំងមូល​កំពុង​តែ​ប្រឈម​នឹង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​មិន​ធ្លាប់​ជួប ក្នុង​រយៈពេល​ជាង​បី​ទសវត្ស​ចុងក្រោយ​នេះ បណ្តាលមកពី​កត្តា​គូប​ផ្សំគ្នា​ជាច្រើន កត្តា​ធំជាងគេ​ពីរ គឺ​ទី​១. កត្តា​ធម្មជាតិ និង​ទី​២. កត្តា​មនុស្ស​។ ការផ្ទុះ​នៃ​ជំងឺ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​រង្គោះ​រង្គើ​កត្តា​ធម្មជាតិ​មួយ​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​វិស័យ​សុខាភិបាល​ក្នុង​កម្រិត​មិន​ធ្លាប់មាន​ពីមុនមក​ទេវា​ក៏​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​ពិ​ភាព​លោក​ទាំងមូល​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ជ្រាលជ្រៅ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បន្តថា ផលប៉ះពាល់​របស់​កូ​វីដ​១៩ មិន​ត្រឹមតែ​លាតសន្ធឹង​លើ​វិស័យសេដ្ឋកិច្ច សង្គម និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ហក់​ចូលក្នុង​សង្វៀន​នយោបាយ ដោយ​ការធ្វើ​នយោបាយ​តូបនីយកម្ម ដើម្បី​យក​កំហុស​នៃ​អសមត្ថភាព​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​ជំងឺ​នេះ ទៅ​ទម្លាក់​ឲ្យ​អ្នកដទៃ​។
​ការប្រកួតប្រជែង​គ​គ្នា​ខាង​ភូមិសាស្ត្រ​នយោបាយ​និង​យុទ្ធសាស្ត្រ​រវាង​មហាអំណាច​ដ៏​ធំ​បំផុត​ទាំងពីរ​កំពុងតែ​ឈានទៅរក​សង្គ្រាមត្រជាក់​បែ​ប​ថ្មី​ដែល​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​យ៉ាង​ជ្រាលជ្រៅ​ឆាប់រហ័ស​ពិ​បាល​ប៉ាន់ស្មាន​និង​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​។​កត្តា​មនុស្ស​នេះ​កំពុងតែ​ធ​ញ​វើ​ឲ្យ​ស្ថេរភាព​និង​វិបុលភាព​រយៈពេល​ជាង​៧០​ឆ្នាំ​ដែល​កើតចេញពី​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ពហុ​ប៉ូល​និយម​។​ច្បាប់​អន្តរជាតិ​ទទួលរង​ភាព​រង្គោះរង្គើ​យ៉ាងខ្លាំង នេះ​ក៏​ដោយសារ​ការរំលោភបំពាន និង​លែងគោរ​ពនូវ​គុណ​តម្លៃ​ទាំងឡាយ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សណ្តាប់ធ្នាប់ និង​ការ​ងាក​ទៅរក​ឯកតោភាគី​និយម ការប្រើ​កម្លាំងបាយ​គៀបសង្កត់​ប្រទេស​ទន់ខ្សោយ​។


​ ​
​ប្រមុខ​ការទូត​កម្ពុជា​បាន​សង្កត់ធ្ងន់ថា “​ការ​ប្រជែង​គ្នា​រវាង​មហាអំណាច​អាមេរិក និង​ចិន ដែលមាន​ដើម​អាណត្តិ​របស់លោក​ប្រធានាធិបតី​ត្រាំ បានចាប់ផ្តើម​ពី​ការបង្ក​សង្គ្រាម​ពាណិជ្ជកម្ម​នោះ បាន​រីក​រាលដាល​ដល់​សមរ​ភូមិ​ផ្សេងទៀត មាន​សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា ចារកម្ម ល្បែង​ទម្លាក់កំហុស និង​បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​មនោគមន៍វិជ្ជា​។ ការ​ប្រជែង​ឥទ្ធិពល និង​អំណាច​នេះ បាន​បង្ក​ការលំបាក ការ​ប្រឈម និង​កង្វល់​ដ៏​ស្មុគស្មាញ​សម្រាប់​ប្រទេស​តូចៗ ដូច​កម្ពុជា ទាំង​នយោបាយ ទាំង​សេដ្ឋកិច្ច​។ អ្វីដែល​ធ្ងន់ធ្ងរ​នោះ គឺ​ការរួមបញ្ចូល​គ្នា​នៃ​កត្តា​ទាំងពីរ​ក្នុងពេល​តែមួយ ហើយ​ធ្ងន់ធ្ងរ​បំផុត​ទៅទៀត​សម្រាប់​កម្ពុជា គឺ​ថែម​ពីលើ​អ​ម្រែ​ក ទាំងសង្ខាង​ស្មារ​របស់​យើង គឺ​ការដក​របប​ពន្ធ​អនុគ្រោះ​ក្រោម​ប្រព័ន្ធ EBA ២០​ភាគរយ​”​។​
​ ​
​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា “​ទណ្ឌកម្ម​ដែល​សហភាព​អឺរ៉ុប បានសម្រេច​ដាក់​មកលើ​កម្ពុជា​ក្នុង​គ្រា​ដែល​ប្រទេស​តូច​របស់​យើង​កំពុង​ប្រមូល​កិច្ច​ខំប្រឹងប្រែង​គ្រប់យ៉ាង ធនធាន​គ្រប់​ប្រទេស និង​មធ្យោបាយ​ចម្រុះ ។​ដើម្បី​ទប់ទល់​និង​ជំងឺ​រីក​រាលដាល​កូ​វីដ​១៩​ផង និង​ទប់​កុំ​ឲ្យ​សេដ្ឋកិច្ចជាតិ​ដួល​រំលំ​ផង ត្រូវបាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហៅ​យ៉ាងច្បាស់​ក្នុង​សន្ទរកថា ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥ ថា​ជា​ភា​អ​អយុត្តិធម៌​”៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular