ដោយទេពកង្រី/ខេត្តកំពង់ឆ្នាំង:បុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលដោយសារតែគាំងបេះដូង។ហេតុការណ៍នេះបានកើតឡើងនៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងកាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១៤ខែតុលាឆ្នាំ២០២០។

លោកឆេងសុធានគរបាលបច្ចេកទេសស្រុកបរិបូរណ៍បានឱ្យដឹងនៅរសៀលថ្ងៃទី១៥តុលាថាជនរងគ្រោះមានឈ្មោះគាំចាន់ទិត្យាភេទប្រុសអាយុ៤៩ឆ្នាំនៅឯខេត្តពោធិ៍សាត់មកស្នាក់នៅធ្វើផ្លូវជាតិលេខ៥ក្នុងទឹកដីខេត្តកំពង់ឆ្នាំង។សមត្ថកិច្ចបច្ចេកទេសនិងក្រុមគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះពិតជាគាំងបេះដូងមែន៕S/
