ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ:កាលពីរសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២០លោកវ៉ីសំណាងអភិបាលកំពង់ស្ពឺបានប្រកាសឱ្យពលរដ្ឋរស់នៅក្នុងក្រុងច្បារមនទាំងអស់ត្រូវរៀបចំសម្ភារប្រើប្រាស់ដើម្បីរកទីទួលមានសុវត្ថភាព។បន្ទាប់ពីទឹកស្ទឹងព្រែកកំពុងហក់ឡើងខ្លាំងដែលបានបាក់ទំនប់ចម្ការតែនៅលើខ្នងភ្នំគីរីរម្យកាលពីថ្មីៗនេះ។

បានធ្វើឱ្យទឹកស្ទឹងព្រែកត្នោតកាន់តែជន់ឡើងខ្លាំងទើបលោកវ៉ីសំណាងអភិបាលខេត្តប្រាប់ទៅសមត្ថកិច្ចទាំងអស់ត្រូវត្រៀមជួយសង្គ្រោះពលរដ្ឋដែលងាយរងគ្រោះ។រួមមានភូមិភ្នំដី ភូមិរំលោង ភូមិខ្ទុំក្រាំង ភូមិបេង ភូមិសំពៅ ភូមិព្រៃស្លឹក ក្នុងសង្កាត់ច្បារមន ។ភូមិរំលោងប្រឃ្លេះភូមិក្រង់ផ្កា ភូមិរលាំងសង្កែ ភូមិតាំងទន្លេភូមិព្រៃកន្ទាចក្នុងសង្កាត់សុព័រទេពភូមិពាណិជ្ជកម្មភូមិក្រាំងពលទេពភូមិរការធំភូមិសំណងភូមិត្រពាំងលើកភូមិបូរីកម្មករភូមិមុខខេត្តភូមិរំលោងក្នុងសង្កាត់រការធំក្រុងច្បារមន។
ជារួមគឺក្មុងក្រុងច្បារមនតែងម្តងអាចនិងលិចនៅយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០២០នេះ៕S/

