​ជាយក្រុង​សិរីសោភ័ណ​ត្រូវ​លិចលង់​កាន់តែ​ធ្ងន់ធ្ងរ​,​ទឹក​បន្ត​ឡើង​

192
ចែករម្លែក

​ដោយ ៖ ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ ជាយក្រុង​សិរីសោភ័ណ​ត្រូវ​លិចលង់​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់ ទឹក​បន្ត​ឡើង​។​នេះ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០២០​ខណៈ​នេះ​អាជ្ញាធរ​បានផ្តល់​អំណោយ​ដល់​ពលរដ្ឋ​នៅ​ទីទួល​សុវត្ថិភាព​លើកដំបូង​ចំនួន​១១០​គ្រួសារ ។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និង ក្រុម ការងារ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ បាន នាំយក​អំណោយ​លើកដំបូង​របស់​ខេត្ត​ជា​គ្រឿងឧបភោគ បរិភោគ​ជា​ស្បៀង​សង្គ្រោះបន្ទាន់ ទៅ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ដែល​ជម្លៀស​មក​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​ចំនួន​១១០​គ្រួសារ ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​ប្រភពព័ត៌មាន​ថា​៖​នៅ​ថ្ងៃ​បន្តបន្ទាប់​នឹង​បន្ត​ចែក​អំណោយ​សង្គហ​រោះ​បន្ទាន់​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ភូមិ​ផ្សេងទៀត​។​អំពី​ស្ថានភាព​ទឹកជំនន់​នៅ​ជាយក្រុង​សិរី​សោ​ភ័​ណ្ឌ​លើ​ភូមិសាស្ត្រ​សង្កាត់​ទឹកថ្លា អូរ​អំបិល និង​ព្រះ​ពន្លា មកទល់​ល្ងាច​ថ្ងៃទី​១៤​ខែតុលា បាន​បន្តធ្វើ​លិចលង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ សាលារៀន​ផ្សារ​លំនៅស្ថាន​ពលរដ្ឋ​កា​ន់​តែ​ធ្ងន់ធ្ងរ​។​បន្ថែម​លើ​នោះ​ភ្លៀងរលឹម​ក៏​បន្ត​ធ្លាក់ ហើយ​មេឃ​ខ្មៅ​អួរ​អ័ព្ទ ៕S/

​រូបថត ៖ ជាយក្រុង​សិរីសោភ័ណ​ត្រូវ​លិចលង់​កាន់តែ​ធ្ងន់ធ្ងរ ,​ទឹក​បន្ត​ឡើង ,​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​នៅ​ទីទួល​សុវត្ថិ​ផាព​លើកដំបូង (​រុ​ប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម