ដោយៈប.ខុន/ភ្នំពេញៈស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោតនៅទំនប់៧មករាគិតមកដល់ព្រលប់ថ្ងៃទី១៤ ខែតុលា នេះអាចនិយាយបានថាក្រសួងធនធានទឹកនិងឧតុនិយមធ្វើការគ្រប់គ្រងទឹកបានវិញហើយ។ទោះបីជាទឹកនៅទំនប់៧មករាមិនទាន់បានស្រកចុះវិញយ៉ាងណាក៏ដោយ តែនៅស្ទឺងពាមគ្លៃភាគខាងលើនៃស្ទឹងព្រែកត្នោតបានស្រក។ នៅរលាំងជ្រៃស្រក។ ឯនៅក្រុងច្បារមនខេត្តកំពង់ស្ពឺក៏អត់មានការទឹកជន់លិចដែរ។
ស្ថានភាពធាតុអាកាសធាតុពីរបីថ្ងៃមកនេះនៅ ភាគខាលើនៃស្ទឹងព្រែកត្នោតមិនមានភ្លៀងធ្លាក់ច្រើនបង្កជាជំនន់ថ្មីទេ។

ទោះបីជាយ៉ាងណាក្រសួងធនធានទឹក និង ឧតុនិយមនៅថ្ងៃទី១៤ខែតុលានេះបានងាក មកបង្កើនសកម្មភាព ការ ពារទំនប់សណ្តរ ស្ទឹងនៅជាប់ខាងជើងស្ទឹងព្រែកត្នោតស្ថិត នៅក្នុងសង្កាត់ប្រទះឡាងនិងសង្កាត់សាក់ សំពៅដែលជាតំបន់សេដ្ឋកិច្ច វិញ ។ បន្ទាប់ពីអស់លទ្ធភាពក្នុងការការពារទំនប់សណ្តរ ស្ទឹងត្នោតផ្នែកខាងត្បូង ដោយសារទឹកជន់ឡើង រហូតហៀរហូរកាត់លើខ្នងទំនប់ ដែល បានទប់នាំធ្លុះ ធ្លាយធ្វើឱ្យលិចលង់ដល់ ឃុំនិង សង្កាត់ចំនួន១០របស់រាជធានីភ្នំពេញ និង ខេត្តកណ្តាលកាលពីយប់ថ្ងៃទី ១៣ខែ តុលារួចមក។
លោកលឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនៅតែបន្តដឹកនាំនិងបញ្ជាក្រុមការងារការពារនិងជួសជុលទំនប់សណ្តរស្ទឹងនិងធ្វើការគ្រប់គ្រងទឹកទៅបច្ចេកទេសឱ្យមានតុល្យភាពរវាងផ្នែកខាងលើនិងផ្នែកខាងក្រោមដើម្បីកាត់បន្ថយផលប៉ះពាល់៕សរន



