រដ្ឋមន្ត្រី អា​សិប ឯកភាពគ្នា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អា​សិប​នៅ​ចុងឆ្នាំនេះ​

179
ចែករម្លែក


​គោលបំណង​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៤​ខែតុលា​នេះ​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ពិនិត្យ​និង​តាមដាន​ចុងក្រោយ​លើ​វឌ្ឍនភាព​នៃ​ការរៀបចំ​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​អា​សិប​នេះ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អា​សិប​លើក​ទី​៤ នៅ​ខែវិច្ឆិកា​ខាងមុខ តាម​អាណត្តិ​ផ្តល់ឱ្យ​ដោយ​ប្រមុខ​ដឹកនាំ​អា​សិប កាលពី​កិច្ចប្រជុំ​កំពូល​អា​សិប​លើក​ទី​៣ កាលពី​ឆ្នាំ​២០១៩​។​អង្គប្រជុំ​បានកត់សម្គាល់​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម និង​ក្រុមការងារ​ត្រួតពិនិត្យ​នីតិវិធី​ច្បាប់​ដែល​បានបញ្ចប់​ការងារ​របស់ខ្លួន​ទាំងស្រុង​តាម​ពេលវេលា​កំណត់ ទោះបីជា​ប្រឈម​នឹង​កាលៈទេសៈ​ដ៏​លំបាក​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ​។

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១ ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) (11th Regional Comprehensive Economic Partnership Intersessional Ministerial Meeting) ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​ប្រទេស​ចរចា​អា​សិប​ទាំងអស់ និង​អគ្គលេខាធិការ​អាស៊ាន​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១ ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) (11th Regional Comprehensive Economic Partnership Intersessional Ministerial Meeting) ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​ប្រទេស​ចរចា​អា​សិប​ទាំងអស់ និង​អគ្គលេខាធិការ​អាស៊ាន​។​

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១ ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) (11th Regional Comprehensive Economic Partnership Intersessional Ministerial Meeting) ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​ប្រទេស​ចរចា​អា​សិប​ទាំងអស់ និង​អគ្គលេខាធិការ​អាស៊ាន​


​អង្គប្រជុំ រដ្ឋមន្ត្រី​បាន​ឯកភាព​លើ​ភាពចាំបាច់​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អា​សិប​នៅ​ចុងឆ្នាំ​នេះ ដែល​នឹង​បង្កើត​នូវ​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ដែលមាន​លក្ខណៈ​ទំនើប ទូលំទូលាយ គុណភាព​ខ្ពស់ ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ឱ្យ​គ្នា​ទៅវិញទៅមក ដែល​នឹង​សម្រួល​ដល់​ការពង្រីក​ខ្សែ​ច្រវាក់​ផ្គត់​ផ្ត​ង់​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់​និង​ជាពិសេស​ជា​សញ្ញា​ទៅកាន់​ពិភពលោក​អំពី​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ដែល​ផ្អែកលើ​គោលការណ៍​ច្បាប់​។​


​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(​អា​សិប​)​គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ត្រូវបាន​ស្នើឡើង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រវាង​រដ្ឋ​សមាជិក​ទាំង​១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) និង​ដៃគូ​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន​ចំនួន​៥ ដែលមាន​ដូចជា​ប្រទេស​ជប៉ុន ចិន នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី និង​កូរ៉េខាងត្បូង​៕​សរន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម