Home ព័ត៌មានជាតិ នយោបាយ ឧ​ត្ត​ម​សេនីយ...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត : យោធា​ចា​រ្យ​ដើរតួនាទី​សំខាន់​នៅក្នុង​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ : លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែងថា យោធា​ចា​រ្យ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ជា​ឪពុក ជា​អ្នក​ណែនាំ ជា​អ្នកផ្តល់​ដំបូន្មាន ពិតជា​បាន​ដើរតួនាទី​សំខាន់​ណាស់​នៅក្នុង​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ឱ្យដល់​សិក្ខាកាម ប៉ុន្តែ​ផល​ជោគជ័យ និង​គុណភាព​នៃ​ការហ្វឹកហ្វឺន គឺ​អាស្រ័យ​លើ​ឆន្ទៈ និង​ការយកចិត្តទុកដាក់រ​បស់​សិក្ខាកាម​យើង​ផ្ទាល់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បន្តថា ការវិនិយោគ​ពេលវេលា​រយៈពេល​បួន​ខែ​នៅក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ គឺ​ដើម្បី​បង្កើន និង​រំលឹក​សមត្ថភាព​ឡើងវិញ ពីព្រោះថា​ជាក់ស្តែង សមត្ថភាព និង​ចំណេះដឹង​មូលដ្ឋាន​លើ​ជំនាញ​យោធា​ទាំងនេះ សិក្ខាកាម​យោធា​ចា​រ្យ​នៅក្នុង​វគ្គ​នេះ​សុទ្ធ​តែមាន​រួចមកហើយ​តាមរយៈ​ការឆ្លងកាត់​ការបណ្តុះបណ្តាល​នៅក្នុង​សាលា​នាយទាហាន កន្លងមក​។​
​ការ​ថ្លែង​នេះ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ជំនា​ន់ទី​២​បំពេញ​ក្របខ័ណ្ឌ​សាលា​ពលទាហាន​ចំណុះ​យោធភូមិភាគ ឆ្នាំ​២០២០, មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​តេ​ជោ​សែន​ភ្នំ​ធំ​ម្រះព្រៅ ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​។​
​មេបញ្ជាការ​កងទ័ពជើងគោក​បន្តថា ការ​ក្លាយខ្លួនជា​យោធា​ចា​រ្យ គឺជា​ជំហាន​ថ្មី​មួយទៀត​នៅក្នុង​អាជីព​យោធា និង​ជា​ភារកិច្ច​ដ៏​សំខាន់​មួយ​ដែល​ត្រូវបំពេញ ដោយហេតុថា ម្យ៉ាង​គឺ​ការចូលរួម​របស់​យើង​ជួយ​ទៅដល់​កងទ័ព និង​ជាតិ​មាតុភូមិ តាមរយៈ​ការខិតខំ​នៅក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​សិស្ស​របស់​យើង​។ ឯ​ម្យ៉ាងទៀត គឺជា​ការផ្តល់​ផល​សម្រាប់​ខ្លួនឯង ដោយ​ត្រូវខិតខំ​យក​ឱកាស​នេះ​ដើម្បី​បង្កើន​សមត្ថភាព​ខ្លួនឯង​, បង្កើត​សា្ន​ដៃ​, បង្ហាញ​សមត្ថភាព និង​ជំរុញ​សក្តានុពល​របស់ខ្លួន ដើម្បី​ជា​មូលដ្ឋាន​នៃ​ការឈាន​ទៅមុខ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​បាន​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ ពិតជា​បាន​ឆ្លើយតប​ទាំង​បរិមាណ និង​គុណភាព​ទៅនឹង​តម្រូវការ​នៃ​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​នាយទាហាន​ឱ្យក្លាយ​ជា​គ្រូ​លើ​មុខជំនាញ​នីមួយៗ ដែលជា​ធនធាន​កំពុង​ខ្វះខាត ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ដល់​បណ្តា​សាលា​ពលទាហាន​ចំណុះ​យោធភូមិភាគ ស្របតាម​ផែនការ​ទិសដៅ​ការងារ​អាទិភាព​របស់​កងទ័ពជើងគោក​ដែល​បានដាក់​ចេញ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​។​

​សិក្ខាកាម​ដែល​បានបញ្ចប់​វគ្គ នឹង​ក្លាយជា​យោធា​ចា​រ្យ ឬ​បំពេញភារកិច្ច​តាម​ជំនាញ​នៅតាម​បណ្តា​សាលា និង​អង្គភាព​នានា​ចំណុះ​កងទ័ពជើងគោក​ដែល​ថ្ងៃក្រោយ​នឹង​មានឱកាស​បណ្តុះបណ្តាល​បន្ត​ដល់​យោធិន​រាប់រយ​រាប់ពាន់នាក់​ផ្សេងទៀត​។​ជាពិសេស​អ្វីដែល​សំខាន់​គឺ​វគ្គ​ហ្វឹកហ្វឺន​នេះ​បានផ្តល់​ដល់​សិក្ខាកាម​នូវ​សមត្ថភាព​ក្នុងការ​រៀបចំ​ផែនការ​បណ្តុះបណ្តាល​, ការដឹកនាំ​ហ្វឹកហ្វឺន​, ការដឹកនាំ​ធ្វើ​សមយុទ្ធ​, ចេះ​ធ្វើ​មេរៀន​, ចេះ​ឡើង​ថ្នាក់ និង​មាន​គរុកោសល្យ​ច្បាស់លាស់​ក្នុងការ​បង្រៀន​ទាំង​នៅក្នុង​ថ្នាក់ និង​នៅលើ​ទីលាន​៕​សរន​

ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ជំនា​ន់ទី​២​បំពេញ​ក្របខ័ណ្ឌ​សាលា​ពលទាហាន​ចំណុះ​យោធភូមិភាគ ឆ្នាំ​២០២០, មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​តេ​ជោ​សែន​ភ្នំ​ធំ​ម្រះព្រៅ ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular