Home ព័ត៌មានអន្តរជាតិ មនុស្ស​១២​នាក...

មនុស្ស​១២​នាក់​ស្លាប់ ខណៈ​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ឥណ្ឌា​ភាគខាងត្បូង​

​ក្រុមមន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ពុធ​ទី​១៤​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១២ នាក់​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​និង​បង្ក​ជា​ទឹកជំនន់​ខ្លាំង​នៅ​ទីក្រុង​​ហៃ​ដេ​រ៉ា​បាត ដែល​មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ស្ថិត​នៅ​។​

​ពួកគេ​បាន​និយាយ​ថា​ជញ្ជាំង​មួយ​បាន​បាក់​រលំ​សម្លាប់​មនុស្ស ៩ នាក់​នៅ​ទីក្រុង​ហៃ​ដេ​រ៉ា​បាត ក្នុង​រដ្ឋ​តេឡាន​ហ្កា​ណា​ខណៈ​ដែល​មនុស្ស​៣ នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ ដាច់​​ដោយឡែក​ពីគ្នា​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​បាន​កើតឡើង​ផង​ដែរ​នៅ​រដ្ឋ​អាន់​ដ្រា ប្រា​ដែស ដែល​នៅ​ជិត​គ្នា​នេះ​។​

​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​ហៃ​ដេ​រ៉ា​បាត បាន​ទទួល​រង​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល ២៤​ម៉ោង ខណៈ​ទឹកជំនន់​បាន​ជន់​លិច​ផ្លូវធំ ៗ និង​បង្ក​ភាពច្របូកច្របល់​ខ្លាំង​។​

​ក្រុម​អាជ្ញាធរ​នៅ​ទីក្រុង​នេះ​បាន​បានប្រកាស​ថ្ងៃ​ឈប់សម្រាក​កាល​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​ស្នើសុំ​ឱ្យ​ប្រជាជន​ស្ថិត​នៅក្នុង​ផ្ទះ​។​

​ក្រសួង​ឧតុនិយម​ឥណ្ឌា​បាន​និយាយ​នៅក្នុង​ការព្យាករណ៍​ប្រចាំថ្ងៃ​របស់​ខ្លួន​ថា នឹង​មាន​ភ្លៀង​ខ្លាំង​នៅ​រដ្ឋ​មហា​រ៉ា​ស្ត្រា​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​នេះ​បាន​បង្ក​ការ​លិច​ផ្ទះ​និង ធ្វើឱ្យ​ខូចខាត​ផល​ដំណាំ​ស្រូវ​និង​ដំណាំ​ផ្សេងៗ​ទៀត​ជាច្រើន​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទឹក​លិច​ផ្លូវ​នៅ​ទីក្រុង​ហៃ​ដេ​រ៉ា​បាត​កាលពី​ថ្ងៃ​ពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular