Home ហោរាសាស្ត្រ ថ្ងៃទី​១៥ ខែត...

ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​ចេះ​គ្រប់ គ្រង​ខ្លួនឯង​ឱ្យបាន​ល្អ ហើយ​មិនត្រូវ​មានចិត្ត​ឆេវឆាវ​ឬ​យក​កំហឹង​ទុក​ក្នុង​ខ្លួន​ច្រើន​ឡើយ ពីព្រោះថា​អាច​កើត​មានរឿង​ជម្លោះ​វិវាទ​សម្រុកចូល​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ដែរ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លេចចេញ​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែប្រច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

ឆ្នាំឆ្លូវ
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មានការ​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​ងាយ​ហុច​ជា​លទ្ធផល​ត្រឡប់ មកវិញ​លឿន​ថែមទៀត​។​សម្រាប់​លោកអ្នក​ដែល​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​តែង​ជោគជ័យ​និង​ក្រុមមនុស្ស​គាំទ្រ​ច្រើន​ធ្វើឱ្យ​សុខ​ស្រួលខ្លួន​គ្រាន់បើ​ជាង​មុន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​បំណង​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ចរចា​ឬ​សម្រេច ចិត្ត​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ពុំខាន​៕

ឆ្នាំថោះ
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​នៅតែ​ល្អប្រសើរ​ទេ​ហេតុនេះ បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្នុង​រង្វង់​គ្រួ​សារបើ​មាន​បញ្ហា​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ចេញ​ប្រកប​ជំនួញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ពេលនេះ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វីមួយ​តែង​ឆាប់​ទទួលផល​លឿន​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​ផល​ចំណូល​នោះ​មិនសូវ​ឆ្លើយតប​ដូច​សេចក្តី​ប្រា​ថា្ន​ទេពី​ព្រោះថា​មានការ​ខកបំណង​ច្រើនជាង​ពិសេស​បើ​ធ្វើ​ជំនួញ​ថ្មីៗ​ផង​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​រឿង​រាវ​បន្តិចបន្តួច​ប្រែក្លាយ​ជាធំ​ហើយ​កើតជា​រឿង​រាវ​មិនចេះចប់​មិនចេះហើយ ៕

ឆ្នាំម្សាញ់
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​យក​ល្អ​លោក អ្នក​ត្រូវ​ចាត់ចែង​ការងារ​ចាស់​ឬ​ឯកសារ​ចាស់ៗ​សល់​ពីមុនមក​ក៏​ប្រសើរ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ហើយ​ប្រាក់ចំណូល​ទៀតសោត​រក​គ្រាន់​បង្គ្រប់​ក្រពះ​ក៏​សឹង​ថា​យ៉ាប់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ពីព្រោះ​ងាយ​ទទួលរង​ប៉ះពាល់​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំមមី
​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្ន ប្រយែង​និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះ​ផល​លំបាក​ងាយ​ធ្លាក់​មក​ត្រូវ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ការធ្វើដំណើរ​ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់​ក្នុង​ចិត្តច្រើន​ពេក​បើ​ពុំ​នោះទេ​កើត​មានតែ​ភាព​រកាំរកូស​ឥតឈប់ឈ​រ​ឡើយ​៕

ឆ្នាំមមែ
​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ក្នុងការ​ប្រកប​មុខ​ជំនួញ​តូចធំ​ព្រោះថា​តែង​សម្រេច​ជោគជ័យ​និង​សម​ដូច​ប្រកប​ជានិច្ច​។​ក្រៅពីនេះ​បើ​មានការ​ទំនាក់ទំនង​ការងារ​ឬ​ចរចា​ពី​បញ្ហា​អ្វីមួយ​គេ​តែង​សហការ​យ៉ាង​ល្អ​ផង​។​ចំណែក​អ្នក​ប្រកបការងារ​មិន​ថា​ឯកជន​ឬ​រាជការ​ក្តី​ឃើញថា​មានការ​សុខកាយ​សប្បាយ​ចិត្ត​គួរសម​ហើយ​បើ​ចង់​ស្នើសុំ​អ្វីមួយ​ពី​ចៅហ្វាយនាយ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​អស់ពី​ចិត្ត​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ជូរចត់ មាន​ផ្អែមល្ហែម តែ​យ៉ាងណា​លោកអ្នក​តោង​តែ​ចេះ​ថែរក្សា ចំណងស្នេហា​នេះ​ឱ្យបាន​ល្អ​ទើប​ប្រសើរ​ហោង​៕

ឆ្នាំវក
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​អាច​អូសបន្លាយ​ពេល​ដល់​ច្រើន​ថ្ងៃ​ទៀតផង​។​ទាំង​ស្ត្រី​បុរស​មិនត្រូវ​នាំយក​រឿង​រាវ​ដាក់ខ្លួន​ឡើយ​ជាពិសេស​ក្រុមមនុស្ស​ដែលថា​ស្តីឱ្យ​រឿង​រាវ​អាក្រក់ៗ​ដាក់​ចំពោះ​យើង​គប្បី​ធ្វើគ​ធ្វើ​ថ្លង់​ខ្លួន​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​យឺត ហើយ​បើ​ជួញ​ឆ្ងាយ​ទៀត សោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើតមាន​ភាព​ប្រទាំង​ប្រទើស​ដោយសារ​ក្រុមមនុស្ស​បង្កបញ្ហា​ទុកឱ្យ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នា​ដែល​ងាយ​កើត​ជម្លោះ​វិវាទ​ជាង​ផ្អែមល្ហែម​ផង​៕

ឆ្នាំរកា
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ស្រឡះ​និង​ទោះ​ធ្វើ​អ្វី​ក៏​តែ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជួប ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ឯ​ការចាយវាយ​ទៀត សោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។ ការធ្វើដំណើរ​ទៅ​ទិស​ខាន​ឧ​ត្ត​រពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មាន ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយ​
​ក្រោយ​ណាស់​៕

ឆ្នាំច
​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ក្រុមមនុស្ស​ចាំតែ​លួច​វាយប្រហារ​ពីក្រោយ​ខ្នង​ហើយ​បើ​គេ​ឃើញ​អ្នកទន់ខ្សោយ​ផង​គេ​នឹង​ជាន់ពន្លិច​បន្ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង​លោកអ្នក​ពុំបាន​គិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ប្រាក់​ទ្រព្យ​ពិតជា​កើតឡើង​ពុំខាន​ឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​ថែមទៀត ៕

ឆ្នាំកុរ
​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម និង​ពុំមាន​ក្រុមមនុស្ស​យាយី​ច្រើន​នោះដែរ​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​រីកលូតលាស់​គួរសម​ហើយ​បើ​ចង់​ពង្រីក​មុខរបរ​ថ្មី​ឬ​មានការ​បណ្តាក់ទុន​រក​ស៊ីក្នុង​អ្វីមួយ​តែង​ផ្តល់​ផល​ល្អៗ​មក​ខ្លួន​វិញ​យ៉ាងដូច​សមប្រកប​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត​និង​មិនសូវ​ទុកចិត្ត​ទុក​គ្នា​ប៉ុន្មាន​ទេ​គឺ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ចូលលុកលុយ​ច្រើន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular