ធនាគារ អេស៊ីលីដា បរិច្ចាគថវិកា ២៥ម៉ឺនដុល្លារសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

93
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី១៤​បានបរិច្ចាគ​ថវិកា​​ចំនួន ២៥ម៉ឺនដុល្លារ អាមេរិកជូនដលរាជរដ្ឋាភិបាល សម្រាប់ជួយសង្គ្រោះ​ប្រជា​ពល​រដ្ឋរង​គ្រោះដោយសារទឹកជំនន់ដែលកំពុងកើតមាននៅក្នុងប្រទេស។

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី បាន​មានប្រ​សា​សន៍ថា៖”ថវិកាដែលបានបរិច្ចាគចំនួន២០ម៉ឺនដុល្លារគឺជូនទៅ​រាជរដ្ឋា​ភិ​បាលនិងថវិកាចំនួន៥ម៉ឺនដុល្លារទៀត ធនាគារបានបរិច្ចាគតាមរយៈសមាគមធនាគារ​នៅកម្ពុជាក្នុងគោលដៅតែមួយគឺសម្រាប់ជួយសង្រ្គោះ​ប្រជាពលរដ្ឋដែលរង​គ្រោះ​ដោយ​សារទឹកជំនន់ដែលជាការព្រួយបារម្ភរបស់ប្រជាជនទូទាំងប្រទេស​”។

យោងតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថាជំនន់ទឹកភ្លៀង​បាន​ប៉ះ​​ពាល់១៩រាជធានី ខេត្ត ស្មើ ៦៩ក្រុង/ស្រុក/ខ័ណ្ឌ ២៥៩ឃុំ/សង្កាត់រួមមាន៖ខេត្ត​ពោធិ​​សាត់​ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្ដរមានជ័យ សៀម​រាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់​ចាម កណ្ដាល កំពង់ឆ្នាំង និង កំពង់ធំ។

ទឹកជំនន់បានបប៉ះពាល់ប្រជាជនជិត៥ម៉ឺនគ្រួសារស្មើជាង១៩ម៉ឺននាក់ប្រជាជន​ជម្លៀស​ជាង​៣ពាន់គ្រួសារ ស្មើជាង១២០០០០ នាក់។ប្រជាជនស្លាប់១៣(ក្មេង៥នាក់)។ ផ្ទះប៉ះ​ពាល់ជិត៥ម៉ឺនខ្នង ផ្ទះខូចខាតជាង៥០ខ្នង សាលារៀនលិចទឹក៤២៥កន្លែង។

ស្ថានភាពជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជា​ណាចក្រកម្ពុចំនួន១៣ខេត្ត រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ត្បូង​ឃ្មុំ កំពង់ឆ្នាំង កំពង់ធំ កែប កំពង់ស្ពឺ ប៉ៃលិន កណ្ដាល ព្រៃវែង ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប និងបង្កផល ប៉ះពាល់ និងជន់លិចខ្សែផ្លូវសរុបចំនួន៨៧ខ្សែ ដោយមាន​ចំនួន១៩៩កំណាត់ មានប្រវែងសរុបចំនួន ២៤៣គីឡូម៉ែត្រ៕Ph​

ទីតាំងផ្សាយពាណិជ្ជកម្ម