ដោយៈរិទ្ធិសែន / ពោធិ៍សាត់ៈ ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច បានឱ្យដឹងថាៈ បុរសពីរនាក់ បានលង់ទឹកស្លាប់ ពីរករណីផ្សេងគ្នា នៅពេលមានជំនន់ទឹកភ្លៀង កំពុងលិចលង់ជាបន្ទាប់ នាពេលប៉ុន្មាន ថ្ងៃមកនេះ ។
ប្រភពដដែល បានបញ្ជាក់ថាៈ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចព្រៃផ្ដៅ ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ បុរសម្នាក់ ឈ្មោះ ស៊ិន ស៊ន អាយុ ៥១ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស្រាស្រវឹង រួចទៅមុជទឹកប្រឡាយ ក្បែរថ្នល់ បណ្ដាលអោយដួលផ្កាប់មុខ លង់ទឹកស្លាប់តែម្តង ។
ប្រភពដដែល បានបញ្ជាក់ទៀតថាៈ នៅព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែល បុរសម្នាក់ទៀត ឈ្មោះ ម៉ៅ មួន អាយុ ៣៣ឆ្នាំ រស់នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ បានចេញទៅរាយមង ក៏បណ្ដាលអោយលង់ទឹកស្លាប់តែម្តង ៕/V

