ផ្សារធំៗ២កន្លែងនៅបន្ទាយមានជ័យបានលិចលង់ដោយទឹកជំនន់

279
ចែករម្លែក

ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖ផ្សារធំៗ២កន្លែងក្នុង២ក្រុងស្រុកនៅខេត្តបន្ទាយមានជ័យត្រូវបានលិចលង់ជាបន្តបន្ទាប់ដោយទឹកជំនន់ប្រភពព័ត៌មានបានឱ្យកាសែតរស្មីកម្ពុជាដឹងនៅថ្ងៃទី១៥ខែតុលាថា៖ កាលពីព្រឹក ថ្ងៃ ទី ១៤ខែតុលា ឆ្នាំ២០២០ ផ្សារ ហ៊ុយ ឡេងដែលស្ថិតភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ្ឌទឹកជំនន់បានលិចហើយអាជីវករអ្នកលក់ដូរនិងអ្នករស់នៅជុំវិញផ្សារបានឡើងមកលក់លើផ្លូវនិងទីធ្លាម្តុំរង្វង់មូលស្រីគ្រប់លក្ខណ៍ ។

ប្រភពបានបន្តថា ៖ ចំណែក ផ្សារមង្គលបូរីនៅភូមិ/ឃុំឬស្សីក្រោកស្រុកមង្គលបូរី ត្រូវទឹកជំនន់បានលិចនៅព្រឹកថ្ងៃទី១៥ខែតុលានេះ។អាជីវករលក់ដូរបានជន្លៀសទៅលក់ដូរតាមដងផ្លូវនិងទីធ្លាទួលក្បែរនោះ។នេះមិនរាប់បញ្ចូលផ្សារតូចៗជិត១០កន្លែងទៀតនៅបណ្តោយដងស្ទឹងមង្គលបូរីនិងស្ទឹងសិរីសោភ័ណផង ។ចំពោះស្ថានភាពទឹកជំនន់នៅក្រុង ស្រុកទាំង២ មកទល់ថ្ងៃទី១៥ខែតុលាបានបន្តហក់ឡើងហើយអាជ្ញាធរបានរោទិ៍សញ្ញាព្រមានឱ្យបង្កើនការប្រុងប្រយ័ត្ន៕S/

រូបថត ៖ ផ្សារធំៗ២កន្លែងនៅបន្ទាយមានជ័យបានលិចលង់ដោយទឹកជំនន់ (រូប៖ ភ្នំស្វាយ )

ទីតាំងផ្សាយពាណិជ្ជកម្ម