ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ផ្នែក​រដ្ឋបាល​ជលផល​កំពង់ប្រាសាទ និង​សង្កាត់រដ្ឋបាល​ជលផល​ជល​គិរី សហការ​ជាមួយ សហគមន៍​នេសាទ ភូមិ​អន្លង់​ត្រី​សែន​ជ័យ​, សហគមន៍​នេសាទ​ភូមិ​ថ្មី ដឹកនាំ​ដោយ​លោក ខៀវ សុផាន​រិ​ទ្ធិ នាយរង​ផ្នែក​រដ្ឋបាល​ជលផល កំពង់ប្រាសាទ បាន​បង្ក្រាប​ការដឹកជញ្ជូន ឧបករណ៍​នេសាទ​ខុសច្បាប់ (​លូ​ស្បៃ​មុង​) នៅ​ចំណុច​ពាម​ឆ្កោក ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។​

​មន្ត្រី​ផ្នែក​រដ្ឋបាល​ជលផល កំពង់ប្រាសាទ បានឱ្យដឹងថាៈ ជនសង្ស័យ ដែល​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​បាន មានៈ ១. ឈ្មោះ អឿន សាន , ២. ឈ្មោះ ប្រាក់ ហំ បុរស​ពីរ​នាក់​នេះ រស់នៅ​ជាមួយគ្នា នៅ​ភូមិ​ដូន​ដំ​សូ​ទិ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ ទន្ទឹមនឹងនោះ សមត្ថកិច្ច បាន​ដកហូត​ម៉ូតូ ម៉ាក​យ៉ាម៉ាហា សណ្ដោង​រ៉ឺម៉ក ចំនួន​១​គ្រឿង និង​ឧបករណ៍​លូ​ស្បៃ​មុង ចំនួន ៤ គ្រឿង ។​

​ក្រោយ​ការពិនិត្យ​ឃើញជាក់ស្តែង សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​បាន​រឹបអូស​វត្ថុតាង កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ តាម​នីតិវិធី ៕​/V