ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ដែល​ផ្តល់​សម្រាប់​ជួយ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅក្នុង​ខេត្ត​នេះ នាពេលនេះ​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានផ្តល់​ថវិកា​១០​ម៉ឺន​ដុល្លារ សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដោយសារ​ទឹកជំនន់​នៅក្នុង​ខេត្តបន្ទាយមានជ័យ នៃ​រាជធានី​-​ខេត្ត​ចំនួន​៦​។​

​លោក​អភិបាលខេត្ត​បាន​និយាយថា​៖ «​ខ្ញុំបាទ អ៊ុ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ទាំងមូល ព្រមទាំង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បានផ្ដល់​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ ” ។

​ថវិកា​នេះ​គឺ​សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្តបន្ទាយមានជ័យ និង​រាជធានី​-​ខេត្ត​៥​ទៀត ។​

​ជាមួយគ្នានេះ លោក​អ៊ុ រាត្រី ក៏បាន​ស​ម្តេ​ង​សេច​ក្តិ​គោរព​ដឹងគុណ​ជានិច្ច​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​ស​ម្តេច ដែល​តែងតែ​យកចិត្តទុកដាក់​សន្តោស​ប្រណី​អាណិត​ស្រឡាញ់​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​។ សូម​គោរព​ជូនពរ សម្តេច​តេ​ជោ និង​សម្តេច​កិត​ន​តិ​ព្រឹទ្ធ​បណ្ឌិត បុត្រាបុត្រី​និង​ចៅៗ ៕