តម្លៃភាគហ៊ុនរបស់ផលិតកម្មរបស់ក្រុម BTS កើនឡើងទ្វេដងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

202
ចែករម្លែក

BTS ដែលជាក្រុមចម្រៀង K-pop ដ៏ល្បីល្បាញមួយនៅលើពិភពលោក បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៣ ក្រោមផលិតកម្ម Big Hit Entertainment ។ ពួកគេបានក្លាយជាចម្រៀងល្បីបំផុតភ្លាមៗ ដោយបង្កើតបាននូវមូលដ្ឋានអ្នកគាំទ្រធំសម្បើមយ៉ាងរឹងមាំ ដែលតែងតែត្រៀមខ្លួនជានិច្ចដើម្បីគាំទ្ររាល់សកម្មភាពរបស់តារាៗទាំងនេះ ដោយបង្វែររាល់ការវិលត្រឡប់មកវិញរបស់ក្រុមនេះទៅជាព្រឹត្តិការណ៍ជាសកល។

ភាគហ៊ុនរបស់ Big Hit Entertainment បានចាប់ផ្តើមបើកឆាកនៅលើទីផ្សារក្នុងប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះក្នុងតម្លៃ ២៧០.០០០ វ៉ុន (២៣៦ដុល្លារ) ក្នុងមួយហ៊ុន ដោយធ្វើឱ្យតម្លៃ IPO កើនឡើងទ្វេដងនិងធ្វើឱ្យម្ចាស់ផលិតកម្មក្លាយជាមហាសេដ្ឋីលុយពាន់លានមួយរំពេច។

ការកើនឡើងទ្វេដងនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈដំបូង (IPO) តម្លៃ ១៣៥.០០០ វ៉ុនក្នុងមួយហ៊ុនកាលពីខែមុន បានដាក់ក្រុមហ៊ុនផលិតកម្មនេះទៅក្នុងបញ្ជីក្រុមហ៊ុនទើបបោះមូលបត្រថ្មីថ្មោងកំពូលទាំង ១០ នៅក្នុងប្រទេស ដោយផ្អែកលើតម្លៃបិទ។

ក្នុងកម្រិតនេះ ផលិតកម្ម Big Hit Entertainment ឥឡូវនេះមានមូលធននីយកម្មទីផ្សារចំនួន ១១ លានលានវ៉ុន (៩,៦ ពាន់លានដុល្លារ) ដែលដាក់ក្រុមហ៊ុននៅក្នុងចំណោមក្រុមហ៊ុនថ្លៃបំផុតទាំង ៣០ នៅប្រទេសកូរ៉េខាងត្បូង។

ទ្រព្យសម្បត្តិស្នូលរបស់ Big Hit បានកើនឡើងដោយសារកិត្តិនាមល្បីទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយបានឈរជើងរឹងមាំនៅក្នុងទីផ្សារតន្រ្តីពិភពលោកធំបំផុត (សហរដ្ឋអាម៉េរិក) ក្នុងខែសីហា បន្ទាប់ពីបទ “Dynamite” ជាភាសាអង់គ្លេសសុទ្ធរបស់ BTS បានឈរនៅលើកំពូលតារាង Billboard Hot 100 របស់អាម៉េរិក៕ ដោយ ៖ កញ្ញាដាលីស

BTS ក្លាយជាក្រុមចម្រៀងកូរ៉េឈរជើងយ៉ាងរឹងមាំលើទីផ្សារចម្រៀងធំបំផុតរបស់ពិភពលោក

ទីតាំងផ្សាយពាណិជ្ជកម្ម