កុមារី​ម្នាក់ ជា​មនុ​ស្សគ ជិះ​កង់​ធ្លាក់​ប្រឡាយ​លង់ទឹក​ស្លាប់

154
ចែករម្លែក

ដោយៈ គ្រញូង / បាត់ដំបងៈ កុមារី​ម្នាក់ អាយុ​៩​ឆ្នាំ ជា​មនុ​ស្សគ បាន​ជិះ​កង់ ចេញពីផ្ទះ ហើយ​បាន​ធ្លាក់​ប្រឡាយ​លង់ទឹក​ស្លាប់ នៅ​ចំណុច​ប្រឡាយ​ជើងភ្នំ ខាងកើត​ទំនប់​អាង កំពីងពួយ ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់​ដោយ​គ្មាន​អ្នកណា​ឃើញ ហើយ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​រសៀល ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ។ ឪពុកម្តាយ ព្រមទាំង​អ្នកភូមិ បាន​ដើររក ក៏​ប្រទះឃើញ​ស្បែកជើង និង​កង់ នៅ​មាត់​ប្រឡាយ ក៍​ចុះ​រាវរក​ឃើញ តែ​កុមារី​នោះ បាន​ស្លាប់​បាត់ទៅហើយ​។​

​លោក រើ​យ ចំរើន មេបញ្ជាការរង​អាវុធហត្ថ ស្រុក​បាណន់ បាន​ឲ្យ​ដឹងថាៈ កុមារី​ដែល​ធ្លាក់​ប្រឡាយ​លង់ទឹក​ស្លាប់ មានឈ្មោះ ឈៀង រ័ត្ន​ថេត អាយុ​៩​ឆ្នាំ ជា​មនុ​ស្សគ ។ ក្រោយពី​បានធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច បានប្រគល់​សាកសព ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V

សព​កុមារី ដែល​ជិះ​កង់​ធ្លាក់​ប្រឡាយ លង់ទឹក​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម