ដោយ: រ៉ាម៉ន / ភ្នំពេញ: នៅក្នុងខណៈម៉ោង៩ព្រឹកថ្ងៃ១៥តុលានេះ កំណាត់ផ្លូវចំការដូង២១៧ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កំពុងគំរាមកំហែងដោយជំនន់ទឹកស្ទឹងព្រែកត្នោតនៅឡើយទេ ហើយក្នុងខណៈនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងបញ្ជាប្រដាប់អាវុធ ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ និងងាយរងគ្រោះមកកាន់ទីទួលសុវត្ថិភាព ខណៈដែរលំនៅដ្ឋានរបស់គាត់ត្រូវបានលិចលង់ ទទួលរងនូវហានិភ័យខ្ពស់។

ក្នុងនោះដែរ គេឃើញកងរាជធានីភ្នំពេញ បានប្រើគ្រឿងចក្រនិងអូប័រ ដើម្បីដឹកប្រជាពលរដ្ឋចេញពីតំបន់ដែលងាយរងគ្រោះនៅលើកំណាត់ផ្លូវនេះ។
លោក ឃួង ស្រេង បញ្ជាថា៖ ប្រជាពលរដ្ឋទាំងអស់ត្រូវជម្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាព រដ្ឋបាលរាជធានីរៀបចំរោងតង់ សុំផ្ទះល្វែងគេ២ល្វែង ជូន ជាមូយនិងការឧបត្ថម្ភគ្រឿង ហូបចុកដូចជា ទឹក មីជាដើម។ លោកបានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ចេញពីលំនៅដ្ឋានមកកាន់ទីទួលសុវត្ថិភាព ដោយកម្លាំងយើងជាអ្នកជួយដឹកជញ្ជូន ប្រកបដោយសុវត្ថិភាព បើប្អូនកុំស្តាយទ្រព្យសម្បត្តិ គិតពីអាយុជីវិតជាធំ។
អាជ្ញាធរបញ្ជាក់ថា៖ ប្រជាពលរដ្ឋរងគ្រោះនៅក្នុងតំបន់ខាងលើមានចំនួន២៨០០នាក់ ហើយ១យប់ពេញ យប់ម៉ិញនេះ កម្លាំងជម្លៀសប្រជាពលរដ្ឋបានជាង៥០០នាក់ ហើយព្រឹកនេះ បានបន្តសកម្មភាពជួយសង្គ្រោះយ៉ាងជាប់ដៃបន្តទៀត៕ ល