​ទឹកស្ទឹង​ព្រែក​ត្នោត​ភាគ​ខាងលើ​ធូរស្រាល​ហើយ​

261
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​នៅក្នុង​ខេត្តកំពង់ស្ពឺ​មាន​សភាព​ធូរស្រាល​ដោយ​ទឹកបាន​ស្រក​ចុះ​ជា​លំដាប់​។​ឯ​នៅ​ទំនប់​៧​មករា​មិនទាន់​ស្រក​តែ​ស្ថិត នៅក្នុង​ស្ថានភាព​គ្រប់គ្រង​បាន​។
​មន្ត្រី​ធនធាន​ទឹកបាន​រាយការណ៍​ពី​ខេត្តកំពង់ស្ពឺ​មក​ថាៈ​ទឹកស្ទឹង​ពាម​ឃ្លៃ​បាន​ស្រក​ចុះ​ប្រហែល​កន្លះ​ម៉ែត្រ​ហើយ​។​ចាប់តាំងពី​យប់​មកដល់​ព្រឹក​នេះ​(១៥​តុលា​)​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ​ពី​ព្រឹក​មកដល់​ម៉ោង​១០​នេះ​ទឹកបាន​ស្រក​៤​ហ៊ុន​។​នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ​ទឹក​នៅ​នឹង​និង​នៅ​ទំនប់​៧​មករា​ទឹក​មិនទាន់​ស្រក​ទេ​តែ​ទឹក​ស្ថិតនៅ ក្នុងស្ថានភាព​គ្រប់គ្រង​បាន​។​

​លោក​កៀង​ល័​ក្ស អភិបាលរងខណ្ឌ​កំបូល​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ ថ្ងៃទី​១៥​ខែតុលា​ថា ទឹក​នៅ​សណ្តរ​ស្ទឹង​ក្នុង​សង្កាត់​ប្រទះ​ឡាង​បាន​ស្រក​បន្តិច​។​តែ​មិនទាន់​ផុតពី​ការគំរាមកំហែង​នៅឡើយ​ទេ​។​ទោះបីជា​យ៉ាងណា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅតែ​បន្ត​ព​ង្រឹ​ក​ការ ការពារ​ទំនប់​សណ្តរ ស្ទឹង​ព្រែក​ត្នោត​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​។​ដោយ​បង្កើន​កម្ពស់​ទំនប់​និង​ជួសជុល​កន្លែង​ដែល​ធ្លុះធ្លាយ ជា​ពិ​សេ​នៅ ក្នុង​សង្កាត់​ប្រទះ​ឡាង​និង​សង្កាត់​សាក់​សំពៅ​។​

​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ទំនប់​៧​មករា ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​ស្រក​តិចតួច​នៅ​រសៀល​ថ្ងៃនេះ បន្ទាប់ពី​នៅ​ភាគ​ខាងលើ​ស្រក​ជា​លំដាប់​និង​មិនទាន់មាន​ភ្លៀង​ថែម​មក​ថ្មី​ក្នុង​ពីរ​បី​ថ្ងៃ​កន្លងទៅនេះ តែ​ភ្លៀង​ធ្លាក់​ច្រើន​ជាថ្មី​ជិត​មកដល់​ទៀតហើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម