Home ព័ត៌មានជាតិ វប្បធម៌ ចង់បង្ហាញ​ផ្ល...

ចង់បង្ហាញ​ផ្លូវ​ឲ្យ​ផ្នែក​ឯកជន​ដឹង​ពី​ផែនការ​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​១៩ (​ឆ្នាំ​២០២០-២០២៥)

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ បានរៀបចំ​កិច្ចប្រជុំ​រដ្ឋ​-​ឯកជន​ពិគ្រោះ​ពិភាក្សា​ជាមួយ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ពី​វិស័យ​ឯកជន រួមមាន សមាគម​ទេសចរណ៍​កម្ពុជា​, សមាគម​ភោជនីយដ្ឋាន​កម្ពុជា​, សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​, សមាគម​សណ្ឋាគារ​កម្ពុជា និង​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ផ្តោតលើ​ការពិនិត្យ​សេចក្តីព្រាង​ផែនទី​ចង្អុល​ផ្លូវ ស្តីពី ផែនការ​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ (២០២០-២០២៥)​។​

​អង្គប្រជុំ​ឯកភាព​ថា ការរៀបចំ​ផែនទី​ចង្អុល​ផ្លូវ​នេះ នឹង​ក្លាយជា​យន្តការ​ដ៏​មាន​សារៈសំខាន់​ចាំបាច់ សម្រាប់​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​នាពេល​បច្ចុប្បន្ន ក៏ដូចជា​អនាគត​ដែលជា​ផ្នែក​មួយ​សំខាន់ នៃ​ចក្ខុវិស័យ​កម្ពុជា​នឹងត្រូវ​សម្រេច​ឱ្យបាន ខណៈ​វិស័យ​ឯកជន​ក៏បាន​បង្ហាញ​ការគាំទ្រ​ភាគច្រើន​ជាមួយ​ផែនការ​សកម្មភាព ដែល​ក្រសួងទេសចរណ៍​បានលើកឡើង​ក្នុង​សេចក្តីព្រាង​ផែនទី​ចង្អុល​ផ្លូវ​រួចហើយ​។​

​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ (២០២០-២០២៥) គ្រោង​ដាក់​ឆ្លង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ នាពេល​ខាងមុខនេះ មុន​ដាក់​ឆ្លង​រាជរដ្ឋាភិបាល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular