​អភិបាល​រាជធានី ចែក​អំណោយ​សម្ដេច​តេ​ជោ ជូន​ពលរដ្ឋ​ខណ្ឌដង្កោ រងគ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង ជា​អភិបាល បាន​នាំយក​អំណោយ ចែកជូន​ប្រជាពលរដ្ឋ ចំនួន​ជាង ២ ពាន់​គ្រួសារ នៅក្នុង​សង្កាត់​ចំនួន ៤ នៃ​ខណ្ឌដង្កោ ដែល​ទទួលរង​គ្រោះ ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត នា​ប៉ុន្មាន​ថ្ងៃ ជាប់​គ្នា​នេះ​។ អំណោយ​ទាំងនេះ ជា​អំណោយ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​សម្រាប់​ព្រឹក​ថ្ងៃទី​១៥ តុលា នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ មក​ចែកជូន​ប្រជាពលរដ្ឋ ចំនួន​ជាង ៤១៨ គ្រួសារ នៅ​សង្កាត់​សាក់​សំពៅ និង​ប្រជាពលរដ្ឋ ៣ សង្កាត់​ទៀត អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​បន្ត​ចែកជូន នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ។​

អភិបាល​រាជធានី ចែក​អំណោយ​សម្ដេច​តេ​ជោ ជូន​ពលរដ្ឋ​ខណ្ឌដង្កោ រងគ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ ។ ជាក់ស្តែង នៅក្នុង​អំឡុង​ពេលនេះ ខណៈដែល​ប្រជាពលរដ្ឋ កំពុង​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង នៅតាម​បណ្ដា​ខេត្ត ក្រុង មួយចំនួន សម្ដេច​បាន​យកចិត្តទុកដាក់ ដោយបាន​ប្រគល់​អំណោយ ជា​បន្តបន្ទាប់ ជាមួយនឹង​ការជំរុញ អោយជួយ​សង្គ្រោះ ប្រជាពលរដ្ឋ ចេញពី​តំបន់​ដែល​ងាយ​នឹងរង​គ្រោះ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថាៈ អំណោយ​ដែល​សម្តេច​តេ​ជោ ប្រគល់ជូន​ប្រជាពលរដ្ឋ ទាំង ៤ សង្កាត់​នេះ រួមមានៈ សង្កាត់​សាក់​សំពៅ ចំនួន ៤១៨ គ្រួសារ សង្កាត់​រលួស ចំនួន ៣២៩ គ្រួសារ សង្កាត់​គង​ន​យ ចំនួន ៥០០ គ្រួសារ សង្កាត់​ទៀន ចំនួន ១៤២ គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ចំនួន ២៥ គីឡូក្រាម មី​១​កេស ទឹប​បរិសុទ្ធ​១​កេស ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា​ចំនួន ៥ ម៉ឺន​រៀល ។​

អភិបាល​រាជធានី ចែក​អំណោយ​សម្ដេច​តេ​ជោ ជូន​ពលរដ្ឋ​ខណ្ឌដង្កោ រងគ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត

​គួរ​បញ្ជាក់ដែរថា ជំនន់​ទឹកភ្លៀង ពី​ស្ទឹង​ព្រែក​ត្នោត បានធ្វើឱ្យ​ប្រជាពលរដ្ឋ នៅ​ខណ្ឌដង្កោ ទទួលរង​គ្រោះ ចំនួន​ពីរ បី ថ្ងៃ​មកហើយ ហើយ​ក្នុង​ខណៈនោះ លោក​អភិបាល​រាជធានី​ភ្នំពេញ តែងតែ​នៅជាប់​ជាមួយ ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ រាល់​កង្វល់​នឹង​បញ្ហា របស់​ពួកគាត់ ពិសេស​ការជម្លៀស​ប្រជាពលរដ្ឋ ដែល​រងគ្រោះ និង​ប្រជាពលរដ្ឋ ដែល​ងាយ​នឹងរង​គ្រោះ មកកាន់​ទីទួល​សុវត្ថិភាព ជាមួយនឹង​ការឧបត្ថម្ភ ជា​គ្រឿងឧបភោគ បរិភោគ​ផងដែរ ៕​/V

អភិបាល​រាជធានី ចែក​អំណោយ​សម្ដេច​តេ​ជោ ជូន​ពលរដ្ឋ​ខណ្ឌដង្កោ រងគ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត
អភិបាល​រាជធានី ចែក​អំណោយ​សម្ដេច​តេ​ជោ ជូន​ពលរដ្ឋ​ខណ្ឌដង្កោ រងគ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត
លោក ឃួ​ង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងសំណេះសំណាល សាកសួរសុខទុក្ខដល់ ពលរដ្ឋ​ខណ្ឌដង្កោ រងគ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត
អភិបាល​រាជធានី ចែក​អំណោយ​សម្ដេច​តេ​ជោ ជូន​ពលរដ្ឋ​ខណ្ឌដង្កោ រងគ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular