Home ព័ត៌មានអន្តរជាតិ ជិត​មួយ​លាន​ន...

ជិត​មួយ​លាន​នាក់ រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ខ្លាំង​នៅ​វៀតណាម​

​សហព័ន្ធ​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ (IFRC) បាន​និយាយ​នៅក្នុង​សេចក្តី ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ទឹកជំនន់​ដែល​អូសបន្លាយ​យូរ​នៅ​ប្រទេស​វៀតណាម​ភាគ​កណ្តាល បាន​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​ជិត​មួយ​លាន​នាក់​។​

​ចាប់តាំងពី​ដើម​ខែ​តុលា មក​មនុស្ស​យ៉ាង​តិច​២៨ នាក់​បាន​ស្លាប់​និង​ផលដំណាំ​ប្រមាណ​ជា​៨៤.០០០ ហិច​តា ត្រូវបាន​បំផ្លាញ​ដោយ​ទឹកជំនន់​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​និយាយ​ថា​មនុស្ស​ជិត​មួយ​លាន​នាក់​បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​ដែល​អូសបន្លាយ​ជា​យូរ​នៅ​ប្រទេស​វៀតណាម ភាគ​កណ្តាល​ខណៈ​ប្រទេស​នេះ ប្រ​​ឈម​នឹង​ព្យុះ​ត្រូពិកដ៏​ធំ​មួយ​ផ្សេង​ទៀត​និង​ទឹកជំនន់​ដ៏​គ្រោះថ្នាក់​បន្ថែមទៀត​៕

​ទឹក​ជំនន់​នៅ​វៀតណាម​កណ្តាល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៨​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular