បញ្ជូនចោរឆ្លងដែនមកលួចគោអ្នក ស្រុកបាណន់ទៅតុលាការ

86
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានបញ្ជូនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកវា៤នាក់ទៅតុលាការដោយចោទពីបទលួចគោ២ក្បាល។ជនសង្ស័យរូបនេះត្រូវសមត្ថកិច្ចស្រុកបាណន់ឃាត់ខ្លួនបានកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ព្រមទាំងដកហូតបានម៉ូតូ២​គ្រឿងនិងរថយន្តធុនធំ មួយគ្រឿង ។

លោកលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថាជនរងគ្រោះដែលជាម្ចាស់គោមានឈ្មោះមឿង ប៊ុនថនភេទប្រុសអាយុ៥៦ ឆ្នាំ រស់នៅភូមិអន្លងស្វាយ ឃុំតាគ្រាម ស្រុកបា ណន់ខេត្តបាត់ដំបង។ចំណែកជនសង្ស៏យឈ្មោះជឹម ធឿតភេទប្រុសអាយុ៥២ឆ្នាំរស់នៅភូមិចុងឆ្តោឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង។ ដកហូតបានវត្ថុតាងមានរថយន្តធុនធំ មួយគ្រឿងនិងម៉ូតូ២គ្រឿងជាមធ្យោបាយ សម្រាប់ដឹកគោចំនួន២ក្បាល ដែលពួកវាទើបតែលួចបានពីអ្នកស្រុក។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយឈ្មោះជឹម ធឿតបានឆ្លើយសារភាពថាខ្លួននិងបក្សពួកចំនួន៣នាក់ផ្សេងទៀតដែលមានទីលំនៅស្រុកឯកភ្នំខេត្តបាត់ដំបងបានរួមគំនិតគ្នា ធ្វើសកម្មភាពលួចគោអ្នកស្រុក នៅភូមិសាស្រ្តស្រុកបាណន់ដោយមានរថយន្តធំមួយគ្រឿងនិងម៉ូតូផងជាមធ្យោបាយសម្រាប់ដឹកនៅ ពេលលួចបាន។

ជនសង័្សយបានឆ្លើយបន្តថា ខ្លួននិងបក្ខពួកធ្លាប់ដើរធ្វើសកម្មភាពលួចគោនៅច្រើនខេត្តទៀតដូចជាខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ជាដើម ។

គោចំនួន២ក្បាលនេះជនសង័្សយដឹកយកទៅលក់បន្តរហូតដល់ខេត្តសៀមរាបហើយត្រូវបានសមត្ថកិច្ចនគរបាលសហការស្រាវជ្រាវដកហូតយកមកប្រគល់ជូនម្ចាស់វិញ។ រីឯជនសង័្សយ និងវត្ថុតាងផ្សេងទៀតសមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការទៅតាមផ្លូវច្បាប់និងតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបីនាក់ទៀតយកមកផ្តន្ទាទោសតាមនីតិវិធី។ ចំណែកគោពីរក្បាលដែលដកហូតបានត្រូវប្រគល់ជូនទៅម្ចាស់់ដើមវិញ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម