បុគ្គលិកនិងកម្មរក្រុមហ៊ុនស៊ីន ទ្រី ខេត្ត បាត់ដំបងខំនួន៨២គ្រួសារទទួលបានអំណោយរបស់លោកស សុខានិងលោកស្រី

70
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីថ្ងៃទី១៤ខែតុលា ឆ្នាំ២០២០ លោក ណុប ដារ៉ាអភិបាលរងខេត្តបាត់ដំបង លោកផេង សិទ្ធីអភិបាលក្រុង យុវជនស.ស.យ.កខេត្ត
បាត់ដំបងនិងសហការីបានចុះសួរសុខទុក្ខព្រមទាំងនាំយកអំណោយរបស់លោកស សុខានិងលោកស្រីកែ សួនសុភីទៅជូនដល់បងប្អូនភ្នាក់ងាររើសសំរាមរបស់ក្រុមហ៊ុនស៊ីន ទ្រីខេត្តបាត់ដំបងចំនួន៨២គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាននូវ អង្ករ១ការ៉ុង
(២០គីឡូក្រាម)ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ មី១កេស ត្រីខកំប៉ុង១យួរ ផងដែរ។

លោក ណុប ដារ៉ា អភិបាលរងខេត្តបានវាយតម្លៃខ្ពស់និងកោតសរសើរដល់បងប្អូនភ្នាក់ងារប្រមូលសំរាម ដែលបានយកចិត្តទុកដាក់កិច្ចការប្រមូលសំរាមក្នុងក្រុង-ស្រុកនៃខេត្តបាត់ដំបងនាពេលកន្លងមក។ លោកបានបន្ថែមថាខ្លួនលោកផ្ទាល់និងថ្នាក់ដឹកនាំខេត្តទាំងមូលសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់បងប្អូនភ្នាក់ងារប្រមូលសំរាម ដែលបានបំពេញការងារបានយ៉ាងល្អ មិនធ្វើឲ្យសម្រាមរាយប៉ាយហូរតាមទឹកដែលលិចក្នុងក្រុងនោះឡើយ។

គួររំលឹកថានាពេលទឹកជំនន់ទឹកភ្លៀងឡើងហៀរហូរពេញក្រុងបាត់ដំបងត្រូវបានទទួលការកោតសរសើរគួរជាទីមោទនភាព ពីមជ្ឈដ្ឋានទូរទាំងប្រទេសថាមានអនាម័យល្អនៅពេលលិចទឹកជំនន់កន្លងមកតែគ្មានសំរាមអណ្តែតលើដងផ្លូវនោះទេ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម