ខេត្ត​ព្រះសីហនុ​បាន​ស្វាគមន៍ និង​រៀបចំ​ចំណតរថយន្ត «City Bus» របស់​សម្តេច​តេ​ជោ ហ៊ុនសែន ជូន​អ្នកដំណើរ​

1403
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ដោយ​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ រដ្ឋបាលខេត្ត​ព្រះសីហនុ​បានរៀបចំ​ឲ្យ​មាន​រថយន្ត «City Bus» សំរាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​តាម​បណ្តា​ខេត្ត​នានា និង​ពី​បណ្តា​ខេត្ត​នានា​ទៅកាន់​រាជធានី​ភ្នំពេញ​វិញ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ ដែលជា​កាដូ​ពី​រាជរដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​ប្រជាពលរដ្ឋ​គ្រប់រូប​ដែលមាន​បំណង​ចង់​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត ឬ​វិលត្រឡប់​ពី​ស្រុក​កណើត​វិញ​សូម​អញ្ជើញ​ធ្វើដំណើរ​តាម​រថយន្តក្រុង ដោយ​មិនបាច់​ចំណាយ​ថវិកា​ធ្វើដំណើរ នៅតាម​ទីតាំង​ដែល​រដ្ឋបាល រាជធានី​-​ខេត្ត​បានរៀបចំ​ជូន ៖
៙​ពេលព្រឹក ចេញដំណើរ​ពី​រាជធានី ភ្នំពេញ​ទៅកាន់ តាម​បណ្តា​ខេត្ត​នានា​។​
៙​ពេល​រសៀល ចេញដំណើរ​ពី​តាម​បណ្តា​ខេត្ត​នានា​ត្រឡប់​ទៅ​រាជធានី ភ្នំពេញ​វិញ​។​

​សំរាប់​ខេត្ត​ព្រះសីហនុ រដ្ឋបាលខេត្ត​នឹង​រៀបចំ​ចំណត​នៅ​ទីធ្លា​វេទិការ​បុណ្យជាតិ ៧​មករា ក្រុងព្រះសីហនុ (​វិមានឯករាជ្យ​)៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម