សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនជនសង្ស័យ៣ នាក់ជាប់ពាក់ព័ន្ធនិងចរាចរណ៍កាំបិតនិងចំពាមកៅស៊ូជាប់តាមខ្លួន

84
ចែករម្លែក

ដោយ:ទេពកង្រី/កំពង់ឆ្នាំង: ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបាននៅពេលដែលពួកគេចរាចរណ៍ដាក់កាប់បិតគេនឹងចំពាមកៅស៊ូតាមខ្លួន។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣ និង 00 នាទីទៀបភ្លឺថ្ងៃទី 15 តុលា ២០២០ស្ថិតនៅចំណុចសួនកុមារខាងមុខសាលាខេត្តកំពង់ឆ្នាំង ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

អធិការនគរបាលក្រុងកំពង់ឆ្នាំងលោកវរសេនីយ៍ឯក ឆាយខែមរត្ន បានឲ្យដឹងតាមរយៈទូរស័ព្ទនៅវេលាម៉ោង 1 និង ៥៤នាទីថ្ងៃទី 15 តុលា 2020នេះថាជនសង្ស័យទាំង ០៣នាក់ដែលតហរូវន៊បានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ:
១. សៀ សា ភេទប្រុស អាយុ ២១ឆ្នាំ
២ . អាល់ សំអែម ភេទប្រុស អាយុ ១៨ឆ្នាំ
៣.ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ ១៩ឆ្នាំ ។ជនសង្ស័យទាំង ០៣នាក់ខាងលើ មានទីលំនៅភូមិអូរកណ្ដោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅក្នុងកិច្ចប្រតិបត្តិការក្នុងតំបន់ស្មុគស្មាញខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន កាំបិតបន្ទោះចុងស្រួច ០១ដើមចម្ពាមកៅស៊ូ ០១ និង ម៉ូតូ ០២គ្រឿង ផងដែរ ។

អធិការរដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងលោកវរសេនីយ៍ឯក ឆាយខែមរត្ន បានឲ្យដឹងបន្ថែមទៀតថាជនសង្ស័យទាំង 3 នាក់ខាងលើដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរដើម្បីសាសួរនិងបើកការស្រាវជ្រាវបន្ទាន់ខ្លាចជាប់ពាក់ព័ន្ធនឹងករណីបាញ់កញ្ចក់រថយន្តបណ្ដោយផ្លូវជាតិលេខ 5នៅចំណុចភូមិជ្រៃបាក់កន្លងទៅខណៈជនសង្ស័យទាំង 3 នាក់មានជាប់នៅនឹងខ្លួនចំពាមកៅស៊ូហើយនិងអាវុធកំបិតបន្ទោះផងដែរ ។

ចំពោះលទ្ធផលនៃការស្រាវជ្រាវសាកសួរយ៉ាងណាៗនោះគេនៅមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយនោះទេ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម