Home ព័ត៌មានជាតិ សង្គម មន្រ្តីរាជការ...

មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធខេត្តកំពង់ចាមគោរពខួបប្រាំបីឆ្នាំរបស់សម្តេចព្រះនរោត្តមសីហនុ

ដោយ:គង់ហេង/កំពង់ចាម: នៅក្រោមដំណាក់ទឹកភ្លៀងរលឹមស្រិចៗ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូន ផន ជាប្រធានក្រុមប្រឹក្សាខេត្តនេះបានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ​បាន​ចូលរួមគោរពខួប ប្រាំបី ឆ្នាំរបស់ព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ  នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០។

 លោក អ៊ុន ចាន់ដា ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ចាមបានថ្លែងថា យើងខ្ញុំទាំងអស់ជាកូនចៅ ចៅទួតរបស់ព្រះអង្គ( សម្តេចព្រះបាទនរោត្តម សីហនុ ) សូមចងចាំជានិច្ចនូវព្រះមហាករុណាទិគុណ និងស្នាព្រះហស្ថដ៏ធំធេង ឧត្តុង្គឧត្តម ដែលបានទាមទារឯករាជ្យជូនប្រជាជាតិខ្មែរ ពីអាណានិគមនិយមបារាំងរហូតបានទទួលជោគជ័យនូវឯករាជ្យទាំងស្រុងនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងគុណូបការ:ដ៏ធំធេងខ្ពងខ្ពស់បំផុតរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាណ ដើម្បី​បូរណភាពទឹកដី កម្ពុជានៃយើង និងប្រជានរាស្រ្តជាកូនចៅ ចៅទួតរបស់ព្រះអង្គ។

លោកបានបន្តថា យើងខ្ញុំទាំងអស់គ្នាជាថ្នាកើដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកំពង់ចាម សូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាព្រះស្វេតច្ឆត្រ មានវត្ថុសាកសិទ្ធក្នុងលោក សូមដួងវិញ្ញាណនក្ខព្រះអង្គ យាងទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួររំលឹកថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ទ្រង់ប្រសូតនៅថ្ងៃអង្គារិ៍ ទី៣១ ខែតុលា ឆ្នាំ១៩២២នៅរាជធានីភ្នំពេញ និងបានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម ៩០ព្រះវស្សា ដោយព្រះរាជពាធ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular