អ្នកវិទ្យាសាស្ត្រឥណ្ឌាផលិតក្រដាសតេស្តរកកូវីដ១៩

318
ចែករម្លែក

ការធ្វើតេស្តដោយប្រើក្រដាសឆ្នូតៗយ៉ាងលឿននិងងាយស្រួលសម្រាប់កូវីដ១៩ ដែលដូចគ្នាទៅនឹងការធ្វើតេស្តផ្ទៃពោះដែរនោះ គ្រោងនឹងចូលទីផ្សារឆាប់ៗនេះ ហើយវាអាចជាអ្នកផ្លាស់ប្តូរស្ថានការណ៍សម្រាប់ឥណ្ឌា ខណៈដែលប្រទេសនេះព្យាយាមទប់ស្កាត់ជំងឺរាតត្បាត។

គំនិតនេះត្រូវបានផុសឡើងដំបូងបង្អស់ដោយសារពែងតែរបស់អ្នកបង្កើត។

កាលពីខែមករា នៅពេលឥណ្ឌារាយការណ៍ពីករណីកូវីដដំបូងរបស់ខ្លួន អ្នកជំនាញជីវសាស្ត្រម៉ូលេគុលពីររូបគឺលោក ស៊ូវីក ម៉ៃទី អាយុ ៤៩ ឆ្នាំ និង លោក ដេបូយយ៉ូទី ចក្រាបូទី អាយុ ៣៥ ឆ្នាំបានគិតអំពីការធ្វើវិស្វកម្មឡើងវិញនូវការផលិតឧបករណ៍តេស្តផ្អែកលើក្រដាសរបស់ពួកគេសម្រាប់ជំងឺកោសិកាឈាម ដើម្បីរកជំងឺកូវីដ១៩។

ពួកគេទាំងពីរនាក់មានមូលដ្ឋាននៅឯវិទ្យាស្ថានហ្សែននិងជីវវិទ្យាចម្រុះរបស់ក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្មនៅក្រុងដេលី និង បានធ្វើការលើការច្នៃបង្កើតថ្មីរបស់ពួកគេអស់រយៈពេលជាងពីរឆ្នាំមកហើយ។

លោកវេជ្ជបណ្ឌិតម៉ៃទីនិយាយថា ឧបករណ៍គំរូសម្រាប់ធ្វើតេស្តរកកូវីដ១៩បានត្រៀមរួចរាល់ក្នុងរយៈពេលពីរខែមកនេះ។

ពួកគេបានដាក់ឈ្មោះឧបករណ៍តេស្តនេះថា Feluda។

កាលពីខែឧសភា ក្រុមហ៊ុន Tata Group ដែលជាក្រុមហ៊ុនឈានមុខគេរបស់ឥណ្ឌា ត្រូវបានជ្រើសរើសដើម្បីផលិតឧបករណ៍តេស្តនេះ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរឱសថឥណ្ឌាកាលពីខែមុន។

អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា “ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត យើងនឹងមានផលិតផលនេះនៅលើទីផ្សារ”។

ការធ្វើតេស្ត ដែលនឹងផ្តល់លទ្ធផលក្នុងរយៈពេលតិចជាងមួយម៉ោង គឺផ្អែកលើបច្ចេកវិជ្ជាមួយ ហៅថា CRISPR-Cas ដែលអាចរកឃើញហ្សែនជាក់លាក់ចំពោះវីរុសកូរ៉ូណា។

លោកវេជ្ជបណ្ឌិតម៉ៃទីនិយាយថា “វានឹងមានតម្លៃថោក លឿន និងងាយស្រួល”៕ ដោយ ៖ កញ្ញាដាលីស

ក្រដាសតេស្តរកកូវីដ១៩ឈ្មោះថា Feluda នឹងអាចរកបានលើទីផ្សារក្នុងពេលពីរបីសប្តាហ៍ទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម