ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹក
ភ្លៀងក្នុងក្រុងបាត់ដំបងដើម្បីមានវិធានការរំដោះទឹកចេញពីក្នុងក្រុងបាត់ដំបងដែលនៅសេសសល់ ។
លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍ថា ទោះបីជាសង្កាត់មួយចំនួនក្នុងក្រុងបាត់ដំបងស្រកអស់មួយចំនួនហើយក៏ពិតមែន ប៉ុន្តែស្ថានភាពទឹកកន្លែងខ្លះនៅដក់ទឹកដូច្នេះលោកត្រូវចុះពិនិត្យជាក់ស្តែងដើម្បីចាត់វិធានរំដោះទឹកចេញដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកបង្ហូរទៅតាមប្រឡាយចេញទៅក្រៅក្រុង៕/b