Home ព័ត៌មានជាតិ សង្គម ពលរដ្ឋរងគ្រោះ...

ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងឃុំអូរដាស្រុកកំរៀងជិត ៤០០គ្រួសារទទួលអំណោយសប្បុរសធម៌

ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រីពុំ ចាន់ ស្នងការរងនគរបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំអូរដាស្រុកកំរៀងខេត្តបាត់ដំបងនិងដហការីមួយចំនួនបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិអូរគគីនិងភូមិថ្មីឃុំអូរដាស្រុកកំរៀងចំនួន៣៧៨គ្រួសារ។

អំណោយដែលបាននាំយកទៅចែកជូននាពេលនេះមានថវិកា អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ អំបិលអីយ៉ូដ ប៉ីចេង ត្រីខកំប៉ុង និងទឹកបរិសុទ្ធផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular