ដោយៈសុផល/ភ្នំពេញ ៖ ខែតុលា ឆ្នាំ២០២០នេះ ជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាម៉េរិក និងព្រះរាជាណាចក្រកម្ពុជា។ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតលើកដំបូងនៅឆ្នាំ១៩៥០៣ឆ្នាំមុនពេលកម្ពុជាទទួលបានឯករាជ្យ។
ក្នុងឱកាសគម្រប់ខួប៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរឯកអគ្គរដ្ឋទូតអាម៉េរិកលោក W .Patrick Murphy កាលពីព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០ បានផ្តល់សម្ភាសដល់អ្នកសារព័ត៌មានស្តីពី “កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់” ជាមួយកម្ពុជានៅស្ថានទូតរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ។
លោកឯកអគ្គរដ្ឋទូតអាម៉េរិក បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា «យើងសូមសម្តែងនូវមរណទុក្ខចំពោះប្រជាពលរដ្ឋកម្ពុជាដែលបាត់បង់ជីវិតក្នុងគ្រោះដោយសារទឹកជំនន់។ យើង មានការអាណិតអាសូរយ៉ាងខ្លាំងចំពោះអ្នកបាត់បង់ផ្ទះនិងបាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយមួយនេះ»។លោកបានបន្តថា ឆ្នាំនេះលោកបានធ្វើការជាទូតអាម៉េរិកអស់រយៈពេលមួយឆ្នាំមក ហើយ ។លោកសង្កេតឃើញថាជាឆ្នាំដ៏អស្ចារ្យដែលស្ថានទូតអាម៉េរិកនៅកម្ពុជាបានធ្វើការ យ៉ាងខ្លាំងលើចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។យើងជួយកម្ពុជា ក្នុងការឆ្លើយតបជាបន្ទាន់លើជំងឺកូវីដ១៩។លោកគិតថាយើងមានភាពជោគជ័យក្នុងការបង្ហាញនូវការងាររបស់យើងលើការឆ្លើយតបនូវបញ្ហាសុខភាពនេះ។
លោកទូតបានបន្តថា ពិតហើយឆ្នាំនេះ ជាលើកទី ៧០យើងកំពុងប្រារព្ធខួបពេញ មួយឆ្នាំនៃទំនាក់ទំនងការទូតរបស់យើងជាមួយកម្ពុជា។ នេះជាអ្វីដែលយើងចង់បង្ហាញយ៉ាង រឹងមាំលើកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ។យើងមានសេចក្តីនរីករាយក្នុងការធ្វើការងាជាមួយដៃគូនានានៅក្នុងប្រទេសនេះ។យើងមានដៃគូជាច្រើននៅក្នុងប្រទេស កម្ពុជាមានដូចជារដ្ឋាភិបាលសង្គមស៊ីវិល យុវជន និងស្ថាប័នជាច្រើន ដូចជា អ្នកស្រាវជ្រាវជាដើម។
លោកទូតបានគូសបញ្ជាក់ថា «នៅខែនេះយើងផ្តោតលើកិច្ចសហការក្នុងការ អនុវត្តច្បាប់។យើងមានភាពជោគជ័យជាច្រើនដើម្បីបង្ហាញ។យើងមានទីភ្នាក់ងារក្នុងការអនុវត្តច្បាប់ដែលមកពីសហរដ្ឋអាមេរិកហើយធ្វើការនៅទីនេះរាល់ថ្ងៃនៅប្រទេស កម្ពុជាជាមួយ ដៃគូរបស់គេដើម្បីជួយកម្ពុជាឲ្យមានសុវត្ថិភាពមានសុខភាពល្អនិងមានភាពរុងរឿងឲ្យប្រទេស មានការអភិវឌ្ឍ។ពិតហើយសហរដ្ឋរដ្ឋអាម៉េរិកក៏បានផលប្រយោជន៍ច្រើនពីកិច្ចសហប្រតិបត្តិការបែបនេះផងដែរ។យើងចង់ប្រឆាំងនិងលុបបំបាត់ឧក្រិដ្ឋជនឆ្លងដែនដែលនៅប្រទេសលើពិភពលោកណាក៏មានដែរ រាប់ទាំងកម្ពុជាផងដែរ។យើងចង់ប្រឆាំងនឹងការជួញដូររាប់ទាំង ការជួញដូរមនុស្សការជួញដូរសត្វព្រៃ។យើងចង់ឲ្យការពារកុមារ។ ទាំងនេះជាផ្នែកមួយនៃការសហការរបស់យើងលើការអនុវត្តច្បាប់»។
លោកបានបន្តថា «យើងធ្វើការសហការលើការអភិរក្សវប្បធម៌កម្ពុជា។នៅអតីតកាល សម្បត្តិវប្បធម៌ទាំងនេះមានការលួចនិងខូចខាត។ មានបេតិកភណ្ឌជាច្រើននៅកម្ពុជាយើង បាននាំយកមកវិញ។ នេះជាអ្វីដែលយើងធ្វើការជាមួយកម្ពុជា។យើងក៏បានធ្វើការលើការជួយសង្គ្រោះសត្វព្រៃដែលងាយរងគ្រោះ»។
លោកបានឱ្យដឹងទៀតថា យើងបានរកឃើញថាមានជនបំពានលើរាងកាយកុមារមួយចំនួន ដែលបានចូលមកកម្ពុជាហើយយើងរកឃើញហើយបញ្ជូនទៅកាន់ប្រទេសអាម៉េរិកវិញ ដើម្បីឲ្យធ្វើការកាត់ទោស។ក្នុងឆ្នាំកន្លងមកយោងតាមការស៊ើបអង្កេតពីសហរដ្ឋអាមេរិកទីភ្នាក់ងារអនុវត្តច្បាប់ របស់យើងនៅសហរដ្ឋអាមេរិកបានរឹបអូសបានរូបព្រះបដិមា២អង្គជាបេតិកភណ្ឌកម្ពុជាហើយពេលនេះ យើងបានប្រគល់ជូនសារមន្ទីរជាតិដែលលោកក៏បានចូលរួមក្នុងពិធីប្រគល់នោះដែរ។យើងមានមោទនភាពចំពោះភាពជោគជ័យមួយនេះ។
ចំពោះក្រុមបណ្តាញជនឧក្រិដ្ឋ ចំណុចដែលលោកចង់បញ្ជាក់គឺអ្វីដែលគេធ្វើគឺបណ្តាញគ្រឿងញៀនខុសច្បាប់ នេះជាអ្វីដែលយើង ចង់ឲ្យបញ្ឈប់ការជួញដូរគ្រឿងញៀនខុសច្បាប់។ យោងតាមព័ត៌មានដែលយើងមាន អាជ្ញាធរកម្ពុជាថ្មីៗនេះ បានចាប់បានគ្រឿងញៀនជាច្រើន ដែលបានបញ្ជូនមកពីសហរដ្ឋអាម៉េរិកនិងរកឃើញកន្លែងផលិតគ្រឿងញៀនខុសច្បាប់ផងដែរ នៅកម្ពុជា។កិច្ចសហប្រតិបត្តិការទាំងនេះពេលខ្លះលោកនិយាយថាវាស្ងាត់មិនសូវគេនិយាយជាសាធារណៈ តែ ជារឿងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា ។
សហរដ្ឋអាម៉េរិក មានទីភា្នក់ងារជំនួយអាមេរិកនៅទីនេះ គឺ យូសេដ(USAID) ដើម្បីជួយបណ្តុះ បណ្តាល ដល់អនុរក្សព្រៃឈើនៅប្រទេសកម្ពុជា។ អនុរក្សព្រៃឈើរាប់រយនាក់ បានចាប់បាន នូវបទល្មើសព្រៃឈើនិងសម្ភារកាប់ព្រៃខុសច្បាប់ជាច្រើនដូចជាអន្ទាក់និងរណារយន្តជាដើម។ មានជាង ៦០ករណីនៃការចាប់ខ្លួនលើបទល្មើសនេះនិងមានការដោះលែងនូវសត្វព្រៃដែលគេចាប់ខុសច្បាប់វិញផងដែរ។យើងមានមោទនភាពហើយកម្ពុជាក៏គួរតែមានមោទនភាពចំពោះភាពជោគជ័យមួយនេះ៕/b/រសន