Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្តប...

រដ្ឋបាលខេត្តបាត់ដំបងទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

ដោយ:គ្រញូង/បាត់ដំបង ៖ នៅសាលាខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានទទួលអំណោយពីសប្បុរសជនដែលជាអាជីរករក្នុងខេត្តមួយចំនួនរួមមាន:អង្ករ៧.៥០០ គីឡូក្រាម ទឹកសុទ្ធ៥០០យួរនិងថវិកា ៤ លានរៀលសម្រាប់ទុកជួយដល់គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹក
ភ្លៀង។

ក្នុងឱកាសទទួលអំណោយនេះលោកអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចំណាយថវិកាផ្ទាល់ខ្លួនទិញជាអង្ករ ទឹកសុទ្ធព្រមទាំងថវិកាមួយចំនួនទៀតមកជួយរដ្ឋបាលខេត្ត។ នេះសបញ្ជាក់ឲ្យឃើញថាបងប្អូន​បានចូលរួមគោលនយោបាយចែករំលែកគ្នាក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ។ក្នុងនោញដែរលោកអភិបាលខេត្តក៍បានប្រគល់ប័ណ្ណសរសើរដើម្បីលើកទឹកចិត្តដល់សប្បុរសជននិងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular