Home កីឡា ចូ​សេ អែន​រិ​...

ចូ​សេ អែន​រិ​ក ជឿថា ក្លិប​លី​វឺ​ភូ​ល បាន​ឈាន​មួយ​ជំហាន​ទៀត បន្ទាប់ពី​ផ្ទេរ​កីឡាករ ធី​អា​ហ្គោ អាល​កាន​តា​រ៉ា​

អតីត​ខ្សែការពារ​របស់​ក្លិប​លី​វឺ​ភូ​ល​( Liverpool) ចូ​សេ អែន​រីក (Jose Enrique) ជឿថា ក្លិប Liverpool នឹង​ឈាន​មួយ​ជំហាន​ទៀត​នៅ​រដូវ​កាល​នេះ តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ កីឡាករ​អេ​ស្ប៉ា​ញ ធី​អា​ហ្គោ អាល​កាន​តា​រ៉ា (Thiago Alcantara) ។​
​ ​
​អតីត​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​បាន​និយាយថា “​អាល​កាន​តា​រ៉ា គឺ​កីឡាករ​ដ៏​អស្ចារ្យ​។ គាត់​គឺ ជា​ខ្សែបម្រើ​កណ្តាល​កំពូល​ម្នាក់ ប៉ុន្តែ​ក៏​ជា​កីឡាករ​ដែល​អាច​ធ្វើបាន​អស្ចារ្យ​ដូច​កីឡាករ កូ​ទី​ញ៉ូ (Coutinho) ផងដែរ​”​។​
​ ​
​លោក​បន្តថា “​ខ្ញុំ​មើលឃើញ​កីឡាករ​រូបនេះ​អាច​លេង​ល្អ​ដូចជា​កីឡាករ ជ័រ​ដាន ហិន​ដឺ​សិន (Jordan Henderson) និង​កីឡាករ ហ្វា​ប៊ី​ញ៉ូ (Fabinho) ផងដែរ​នៅ​តំបន់​បម្រើ​។​
​ ​
​មានការ​និយាយ​ច្រើន​នៅពេលនេះ​ដែលថា មាន​កីឡាករ​ម្នាក់​ដែលជា​កីឡាករ​សំខាន់​ជាមួយ ក្លិប​បៃ​យឺន ម៉ូ​និ​ច​( Bayern Munich )​ដែល​ចង់​លេង​ជាមួយ​ក្លឹប Liverpool ។​
​ ​
​លោក អែន​រីក វ័យ​៣៤​ឆ្នាំ ដែល​ធ្លាប់​លេង​នៅ​ក្លិប Liverpool ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៦ ជឿថា ការផ្ទេរ​កីឡាករ ឌី​អូ​ហ្គោ ចូ​តា (Diogo Jota) គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកគាំទ្រ​របស់​ក្លិប Liverpool ផងដែរ​៕ ប្រែ​សម្រួល ពិសិដ្ឋ​

កីឡាករ ធី​អា​ហ្គោ អាល​កាន​តា​រ៉ា (Thiago Alcantara)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular